ខ្សែបម្រើ-ការពារ Nemanja Maticត្រូវបាន ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យសម្រេចបន្តកុងត្រារហូតដល់ ចុងបញ្ចប់នៃយុទ្ធនាការ រដូវកាល២០២២-២០២៣ ។
កីឡាករសញ្ជាតិស៊ែប៊ីរូបនេះមានទំនាក់ទំនងក្នុងការចាកចេញឆ្ងាយពីក្រុមបិសាចក្រហមកាលពីដើមរដូវកាលនេះក្រោយពិបាកព្យាយាមក្នុងការស្វែងរកកៅអីជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ។
ទីបំផុត Matic គឺជាសមាជិកសំខាន់ម្នាក់សម្រាប់ក្រុមចាប់តាំងពីដើមឆ្នាំ ២០២០ ជាមួយការបង្ហាញខ្លួនជម្រើសដំបូង១២ដងក្នុងចំណោមការប្រកួតសរុប ១៤ លើកចុងក្រោយ នៃក្របខណ្ឌ Premier League ។
Matic ក៏បានបង្ហាញខ្លួនសរុបចំនួន ១១៤ លើកក្រោយផ្ទេរពីក្រុមតោខៀវ Chelsea កាលពីខែកក្កដាឆ្នាំ ២០១៧ ខណៈពេលដែលគាត់បានបង្ហាញវត្តមានគ្រប់ក្របខណ្ឌប្រកួតចំនួន ២៧ ដង។
Man.Utd កំពុងសម្លឹងឃើញឪកាសយជម្នះជាលើកទី ៤ លើកជាប់ៗគ្នានៅពេលដែលពួកគេធ្វើដំណើរទៅជួប Aston Villa ដែលកំពុងស្ថិតក្នុងតំបន់កាត់ចោលនៅរាត្រីថ្ងៃព្រហស្បតិ៍នេះក្រោយផ្តួលBournemouth ៥ទល់និង២កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។
ប្រភព៖ sportsmole