Mohamed Salah បានបង្ហើបឱ្យដឹងពីសំណួរទីមួយដែលរូបគេបានសួរទៅកាន់លោក Jurgen Klopp បន្ទាប់ ពីការចុះហត្ថលេខាផ្លាស់ពីក្លឹបAs Roma មកចូលរួមជាមួយក្រុមជាមួយ Liverpool កាលពីរដូវក្តៅឆ្នាំ២០១៧ក្នុងតម្លៃផ្ទេរ៣៧លានផោន។
កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះធ្លាប់បរាជ័យក្នុងការរកពិន្ទុនៅឯក្លិបតោខៀវដែលជាហេតុធ្វើឱ្យចិញ្ចើមកើនឡើងជាងនៅពេលដែលហង្សក្រហមលុបចោលតម្លៃកំណត់ត្រាក្លឹបសម្រាប់សេវាកម្មរបស់គាត់។តារាឆ្នើមរបស់ហង្សក្រហមតែធ្លាប់បរាជ័យកំលុងពេលលេងអោយតោខៀវChelseaរូបនេះបានប្រាប់គេហទំព័រ beIN Sports ថា៖ “គាត់បាននិយាយជាមួយខ្ញុំច្រើនហើយ ផែនការអនាគតរបស់គាត់ធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់។ តែផ្ទុយទៅវិញសំណួរដំបូងរបស់ខ្ញុំទៅកាន់គាត់គឺ Sadio Mane និងលេងនៅទម្រង់បែបណា? ព្រោះតែខ្ញុំកំពុងតែចូលលេងទីតាំងតែមួយ?”។ មិនបង្អង់យូរអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានឆ្លើយតបវិញថា៖ “Mane នឹងលេងនៅខាងឆ្វេងហើយខ្ញុំនិងលេងនៅខាងស្តាំ”។
កីឡាករទាំងពីរបានប្រឈមនិងរឿងរកាំរកូសជាមួយគ្នាបានកើតមានឡើងកាលពីខែកញ្ញា ឆ្នាំមុនបន្ទាប់ពេល Liverpool ផ្តួល Burnley ៣ទល់និង០ ខណៈកីឡាករអន្តរជាតិសេណេហ្គាល់ Mane បានចោតប្រកាន់ Salah ថាជាកីឡាករអាត្មានិយមមិនចេះបោះបាល់អោយមិត្តភ័ក្របានលេង។
ផ្ទុយទៅវិញកីឡាករអន្តរជាតិអេហ្សីប Salah បានឈ្នះពានស្បែកជើងមាស២រដូវកាលជាប់គ្នាក្នុងនាមកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ Premier league មុនពេលជួយក្លឹបឈ្នះពានលីកកំពូលរដូវកាល២០១៩-២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេល៣០ឆ្នាំដោយរកបាន១៧គ្រាប់និង Assist ៨គ្រាប់ផងដែរ។