អ៊ីតាលី៖ លោក Antonio Conte គ្រូបង្វឹកក្រុម Inter Milan បានបញ្ជាក់ពីជំហរថារូបលោកនឹងមិនមានការ ស្ទាក់ស្ទើរក្នុងការចាកចេញពីកីឡាដ្ឋាន San Siro នោះទេ ប្រសិនក្លឹបមិនសប្បាយចិត្តក្នុងលទ្ធផលដឹកនាំក្លឹបនៅរដូវកាលដំបូងគិតមកដល់ពេលនេះ។
ការលើកឡើង ហាក់ដូចជាមានភាពឆាប់រហ័សផ្ទុយពីអ្វីដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីធ្លាប់បានតាំងចិត្តជួយក្លឹបអោយមានភាពល្អប្រសើរឡើងវិញក្រោយ ចូលមកដឹកនាំក្លឹប។ លោក Conte បានចូលមកដឹកនាំ Inter Milan នៅដើមរដូវកាល២០១៩-២០២០ ក្នុងកិច្ចសន្យា៣ឆ្នាំប៉ុន្តែមានពត៌មានចុះផ្សាយជាចុងក្រោយថាអតីតគ្រូបង្វឹក Chelsea និង Juventus អាចនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះក្រោយបរាជ័យនៅក្របខណ្ឌ Champion League និង ហាក់បីដូចជាឃ្លាតឆ្ងាយក្នុងការប្រជែងពាន Serie A នៅរដូវកាលនេះ។
ចាប់តាំងពីក្របខ័ណ្ឌ Serie A បានបន្តការប្រកួតឡើងវិញ កាលពីខែមិថុនាក្រោយពន្យាពេលចាប់តាំងពីខែមីនាដោយសារមេរោគកូវីត-១៩បានរាតត្បាតមក Inter Milan បានបាត់បង់ឪកាសប្រជែងពាន Serie A តែបច្ចុប្បន្នពួកគេឈរនៅតំណែងលេខ២និងមានពិន្ទុស្មើគ្នាជាមួយ ក្រុម Lazio ។

គិតមកល់សប្តាហ៏ទី៣២ នេះពួកគេមានគម្លាត ៨ ពិន្ទុពីក្រោយ Juventus ខណៈការប្រកួតនៅសល់ ៦ លើកទៀតបន្ទាប់ពីពួកគេបានយកឈ្នះ Torino កាលពីថ្ងៃច័ន្ទយ៉ាងណាក៏ដោយ ។
ប្រភព៖ Goal.com
