អេស្ប៉ាញ៖ លោក Antonio Conte បានពណ៌នាថាគឺជារឿងស្រមើស្រមៃខុសទំនងប្រកបដោយភាពរវើរវាយប្រសិនជាប្រធានក្រុម Barcelona កីឡាករ Lionel Messi និងផ្ទេរមកកាន់ទឹកដី San Siro នាពេលខាងមុខនេះ។ លោក Conte បានឆ្លើយប្រាប់បណ្តាញសារពត៌មានជុំវិញករណីផ្ទេរដ៏មានសក្តានុពលរបស់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះបន្ទាប់ពី Inter Milan ផ្តួលម្ចាស់ផ្ទះ Genoa Genoa ៣ទល់និង០កាលពីថ្ងៃសៅរ៍ ។
អតីតគ្រូបង្វឹកតោខៀវ Chelsea សញ្ជាតិអ៊ីតាលីបានបញ្ជាក់យ៉ាងច្បាស់ៗដូច្នេះថាៈ ជារឿងមិនអាចទៅរួចនិងមានរហេតុផលជាច្រើន។ តែសម្រាប់ខ្ញុំយល់ថាមានតែមនុស្សឆ្កួតនៅក្នុងពិភពបាល់ទាត់ ដែលមិនចង់បានគាត់ (Messi) នោះទេ។ ប៉ុន្តែស្ថិតនៅក្នុងកាលៈទេសៈបែបនេះវាពិតជានៅឆ្ងាយពីសមត្ថភាពក្លឹបរបស់យើងនិងពីអ្វីដែលយើងកំពុងធ្វើនិងអ្វីដែលយើងកំពុងព្យាយាមកសាង។ យ៉ាងណាមិញយើងត្រូវបង្កើតក្រុមមួយដែលមានមូលដ្ឋានរឹងមាំទើបអាចក្លាយជាជម្រើសរបស់កីឡាករឆ្នើមៗបាន។
អនាគតរបស់ខ្សែប្រយុទ្ធដ៏ល្បីល្បាញមានជំនាញប្រើប្រាស់ជើងឆ្វេងរូបនេះ ជួបប្រទះអនាគតមិនច្បាស់លាស់បន្ទាប់ពី Barcelona របូតតំណែងឯក La Liga នៅរដូវកាលនេះបូករួមទំនាក់ទំនងមិនសូវចុះសម្រុងរវាងប្រធានក្លឹបនិងក្រុមប្រឹក្សាភិបាលដែលជាហេតុនាំធ្វើអោយម្ចាស់ពានបាល់មាស (Ballon d’Or ៦ សម័យ) អាចនិងចាកចេញពីទឹកដី Camp Nou ក្រោយពេលកិច្ចសន្យារបស់ខ្លួននិងបញ្ចប់នៅឆ្នាំក្រោយ។ប្រភពពត៌មានដ៏រសើបមួយទៀតក៏បានចុះផ្សាយផងដែរនោះគឺឪពុករបស់ Messi ទើបតែទិញផ្ទះមួយនៅក្នុងទីក្រុង Milan នាសប្តាហ៍នេះបានធ្វើឱ្យ ពាក្យចចាមអារ៉ាមនៃ ការផ្លាស់ធ្វើអោយមជ្ឈដ្ឋានបាល់ទាត់កាន់តែមានចំណាប់អារម្មណ៏និងដាក់ចំងល់លើករណីនេះ ។
Inter Milan បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ២ គិតត្រឹមសប្តាហ៏ទី៣៦ ខណៈអតីតក្លឹប Juventus បានឈ្នះពាន Serie A ជាលើកទី ៩ ជាប់ៗគ្នាពេលពួកគេផ្តួល Sampdoria កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះបាត់ទៅហើយ។
ប្រភពព័ត៍មាន៖ Goal.com