ប្រទេសអង់គ្លេស៖ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Frank Lampardបានផ្តល់បទសម្ភាសន៏ថាក្រុមរបស់លោកអាចបន្ទោសខ្លួនឯង បន្ទាប់ពីជួបរឿងខកចិត្តខណៈពួកគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខមុនទៅហើយសម្រាប់ ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់FA Cup។ក៏ប៉ុន្តែការប្រកួតបាល់ទាត់បានៗប្រែប្រួលមិនទៀង ហើយតែទីបំផុតក៏ត្រូវបរាជ័យក្រោមការវាយបករបស់ក្រុមកាំភ្លើងធំ Arsenal នាកីឡាដ្ឋាន Wembley កាលពីថ្ងៃសៅរ៏ ។
Christian Pulisic រកបានគ្រាប់បាល់បើកឆាកដ៏អស្ចារ្យប៉ុន្តែបានរងរបួសសរសៃពួរក្នុងការប្រកួតនេះ ខណៈខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang វាយបក២គ្រាប់ក្នុងនោះ១គ្រាប់ជាបាល់ពិន័យ១១ម៉ែត្រ បានជួយអោយក្រុមកាំភ្លើងធំ Arsenal លើកពានជាលើកទី ១៤ក្នុងប្រវត្តិសាស្រ្ត ។
អ្នកចាត់ការទូទៅវ័យ៤២ឆ្នាំរូបនេះ បានប្រាប់ BBC One ថាៈយើងជួបស្ថានការណ៏ស្មុគស្មាញ ហើយលេងមិនបានល្អគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ។ យើងបានចាប់ផ្តើមយ៉ាងល្អអស់រយៈពេល ១០ទៅ១៥នាទីដំបូង បន្ទាប់មកយើងលេងមិនបានល្អទេយើងលេងមិនបានលឿនទេ ហើយលេងហាក់ដូចក្នុងស្ថានភាពមួយរងសម្ពាធពិសេសក្រោយបាត់បង់Kovacic។
Chelsea នឹងប្រកួតជាមួយ Bayern Munich នៅចុងសប្តាហ៍ក្រោយនៅក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈ Lampardអតីតខ្សែChelsea រូបនេះក៏ធ្លាប់ឈ្នះពាន FA Cup ចំនួន ៤ ដងបានបញ្ចាក់យ៉ាងខ្លីថាកីឡាករសំខាន់ៗដូចជា Willian និង N’Golo Kante ព្រមទាំងRuben Loftus-Cheek អាចនិងអវត្តមានច្រើនជាងចូលលេង៕
ប្រភពព័ត៍មាន៖ BBC