បរទេស៖ ក្នុងឪកាសខួបកំណើតឈានចូលវ័យ៣២ឆ្នាំខ្សែបម្រើ-ស្លាប Willian បានបញ្ជាក់ជាផ្លូវការណ៏ថារូបគេនិង ចាកចេញពីក្រុមតោខៀវ Chelsea ដោយសរសេរជាលិខិតបើកចំហមួយទៅកាន់ប្រិយមិត្តអ្នកគាំទ្រក្លឹប។

គួរបញ្ជាក់ថាកុងត្រារបស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍នឹងត្រូវផុតកំណត់នៅចុងខែសីហានេះទោះបីជាក្លឹបបានផ្តល់សំណើរ បន្តកិច្ចសន្យាថ្មី២ឆ្នាំ តែរូបគេហាក់បង្ហាញតំរុយផ្លាស់ទៅចូលរួមជាមួយក្លឹបគូប្រជែងរួមទីក្រុងគឺ Arsenal ដែលហ៊ានផ្តល់កិច្ចសន្យា ៣ឆ្នាំ ឯណោះ ។

ទោះបីជាបានសម្រេចចិត្តបែបនេះក្តី Willian បានថ្លែងអំណរគុណដល់អ្នកគាំទ្រក្រុមម្ចាស់ជើងឯក Europa League ចំពោះការស្រលាញ់របស់ពួគគេកំឡុងពេល៧ឆ្នាំកន្លងមកនៅទីនេះ៕
ប្រភព័ត៍មាន៖ Goal
