បរទេស៖ អតីតខ្សែបម្រើស្លាបក្លិបតោខៀវ Chelsea កីឡាករ Willian និងរកបានប្រាក់ចំណូលប្រមាណ ៣៥ លានផោនក្នុងរយៈពេល ៣ ឆ្នាំនៅក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីបានព្រមព្រៀងផ្លាស់ទៅកាន់ក្លឹបគូប្រជែងដែលមានមូលដ្ឋានរួមទីក្រុងឡុងដ៏ក្នុងតម្លៃពលកម្មនឿយហត់ ២២០,០០០ ផោនក្នុងមួយសប្តាហ៍។
ក្រុមម្ចាស់ជើងឯក FA Cup ត្រូវបានប្រកាសអោយដឹងថាពួកគេនិងធ្វើការបង្ហាញជាផ្លូវការណ៏ពីការផ្ទេរ យកកីឡាករអន្តរជាតិប្រេស៊ីលវ័យ ៣២ ឆ្នាំនៅចុងសប្តាហ៍នេះបន្ទាប់ពីរួមរស់ជាមួយChelsea ៧រដូវកាល កន្លងមក។ គួរបញ្ជាក់ថាកិច្ចចរចារបន្តកិច្ចសន្យាថ្មីអោយ Willian នៅទឹកដី Stamford Bridge របស់ក្រុមតោខៀវ បានរងបរាជ័យបន្ទាប់ពីរូបគេទាមទារកុងត្រា ៣ ឆ្នាំមិនបាន ។
ដោយមើលឃើញឪកាសល្អដូច្នេះទើប Arsenal មានឆន្ទៈនិងបានយល់ព្រមផ្តល់សំណើរកិច្ចសន្យា៣ឆ្នាំលើប្រាក់ខែគោលជាមួយ Willian ដែលទទួលបានត្រឹមតែ១២០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយក្លឹប Chelsea កន្លងមកប៉ុណ្ណោះ៕
ប្រភពព័ត៍មាន៖ Metro