បរទេស៖ ក្រុម Paris St-Germain ត្រូវបានរងពិន័យជាប្រាក់ចំនួន ៣០,០០០ អឺរ៉ូ (២៧,០០០ ផោន) ដោយ​គណ​កម្មាធិការរៀបចំបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា (UEFA) សម្រាប់ការបង្ហាញចេតនា​ពន្យាពេល មាន​​ន័យថាចាប់ផ្តើមបន្តការប្រកួតយឺតកំលុងពេលផ្តួល Atalanta នៅវគ្គ ៨ ក្រុមចុង​ក្រោយ​នៃក្រ​ប​ខ័ណ្ឌ Champions League ។

UEFA fines PSG £27,000 for committing this offense (Read details ...

គ្រូបង្វឹកថូម៉ាស Tuchel និងក្លឹបក៏ត្រូវបានរងការព្រមានផងដែរបន្ទាប់ពី PSG បានយឺតក្នុងកំលុងការ ប្រកួតនៅតង់ទីពីរ។ ម្ចាស់ជើងឯក Ligue-១បារាំងបានធ្វើការវាយបកតាមពីក្រោយ ដើម្បីឈាន​ដល់​វគ្គ​ពាក់​​កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងការប្រកួតអស់រយៈពេល ២៥ ឆ្នាំ។ PSG ត្រូវប្រឈមនឹងក្រុម RB Leipzig ដែលបានបំបាក់ Atletico Madrid ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារដើម្បីដណ្តើម កៅអីទៅវគ្គផ្តាច់ព្រ័ត្រ។

Recap: Atalanta 1-2 PSG

Sevilla ក៏ត្រូវបានពិន័យផងដែរបន្ទាប់ពីជ័យជម្នះវគ្គ ៨ ក្រុមចុងក្រោយ Europa League របស់ពួកគេ លើ ក្រុម Wolves កាលពីថ្ងៃអង្គារកន្លងទៅដូចគ្នាផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC