បរទេស៖ Cristiano Ronaldo បានស្នើសុំអោយក្លឹប Juventus ចុះហត្ថលេខាទិញយកអតីតមិត្តរួមក្រុម Karim Benzema ពីក្រុមអធិរាជស Real Madrid មករួមក្រុម ក្រោយពីក្លឹបធ្លាក់ចេញពីក្របខណ្ឌ Champion League វគ្គ៨ ក្រុមចុងក្រោយ ។ បន្ទាប់ពីនោះរយៈពេល២៤ម៉ោងក្រុម Juventus ក៏បានសម្រេចចិត្តយ៉ាងរហ័ស បំផុត គឺ នាំយកវីរបុរសលោក Andrea Pirlo មកជំនួសតំណែងគ្រូបង្វឹក Maurizio Sarri និងត្រៀមបន្តកែប្រែយុទ្ធ សាស្រ្តថ្មីបន្តទៀត។
ប្រភពពីគេហទំព័រ Gazzetta dello Sport បានអោយដឹងថា កំពូលខ្សែប្រយុទ្ធស្លាប និង ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះបានបង្ហាញចេតនាចង់បានដៃគូប្រយុទ្ធ Karim Benzema មករួមការងារសាជាថ្មីម្តងទៀតនៅលីកកំពូលអ៊ីតាលី បន្ទាប់ពីកីឡាករអន្តរជាតិបារាំងរូបនេះបង្ហាញទម្រង់លេងល្អបំផុតនៅក្របខណ្ឌ La Liga កាលពីរដូវកាលមុន។
Ronaldo ម្ចាស់ពានបាល់មាស៥សម័យយល់ថា Benzema និង អាចបញ្ចប់ការរង់ចាំរយៈពេល ២៥ ឆ្នាំរបស់ក្លឹបដើម្បីឈ្នះការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប Champion League ជាលើកដំបូង។ទោះយ៉ាងណារឿងដែលសំខាន់បំផុតគឺដ៏រាបណាខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ មិនមានបំណងចែកផ្លូវ រឺត្រូវបានក្លឹបដាក់លក់នោះគឺអាចជាឧបសគ្គសម្រាប់ការផ្ទេរនេះ៕
ប្រភពព័ត៍មាន៖ Sportsmole