បរទេស៖ លោក Ronald Koeman អ្នកចាត់ការទូទៅថ្មីរបស់ក្រុម Barcelona បានប្រាប់ថា មិនប្រាកដ ថានឹង​ត្រូវបញ្ចុះ បញ្ចូល Lionel Messi ឱ្យបន្តស្នាក់នៅក្នុងក្លឹបតាមវិធីណានោះទេ តែលោកនិងព្យាយាមនិយាយតាម​លទ្ធភាព​​​ដែលអាច​ធ្វើបានក្នុងចំណែកមួយដើម្បីស្តារទម្រង់លេងរបស់ក្រុមឡើងវិញ។ នេះជាសម្តីលើកឡើង របស់បុរសវ័យ អាយុ ៥៧ ឆ្នាំរូបនេះ ក្រោយចុះកុងត្រា ២ ឆ្នាំដើម្បីដឹកនាំក្រុមអ្នកមានបុណ្យ ពោលគឺប្រមាណ ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្លឹបបានបញ្ចប់តំណែង Quique Setien រួមជាមួយប្រធានផ្នែកបច្ចេកទេសលោក Eric Abidal។

គួកត់សម្គាល់ថាអនាគតរបស់តារាឆ្នើមនិងជាកាពីតែនក្រុម នៅទឹកដី Camp Nou បានជួបនិងភាព មិនច្បាស់ កាលពីរដូវកាលចាស់២០១៩-២០២០ និងជាលើកដំបូងចាប់តាំងពីររដូវកាល ២០០៧-០៨ មក។

អតីតគ្រូបង្វឹក​ Everton និង ក្រុមបិសាចទឹកក្រូចហូឡង់លោក Koeman បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ គាត់​នៅ​មានកិច្ច​សន្យា​ជាមួយក្លឹបហើយគាត់នៅតែជាកីឡាករ Barcelon។ ត្រង់ចំណុចនេះខ្ញុំចាំបាច់ត្រូវ​និយាយ​ជាមួយគាត់ព្រោះគាត់ជាប្រធានក្រុម។ យើងត្រូវធ្វើការជាមួយគាត់និងនិយាយ​ជាមួយកីឡាករដទៃទៀត​ក្នុងក្រុម។ យើងត្រូវធ្វើការសម្រេចចិត្តខ្លះប៉ុន្តែក្នុងករណីរបស់ Messi ខ្ញុំសង្ឃឹមថាគាត់នឹងនៅជាមួយយើង។ គាត់ជា​កីឡាករល្អបំផុតនៅលើពិភពលោកនិងជាកីឡាករដែលអ្នកចង់បាននៅក្នុងក្រុមបន្តទៀត។ក្នុងនាមជាគ្រូបង្វឹកខ្ញុំចង់ធ្វើការជាមួយ Messi ព្រោះគាត់តែតែជួយក្រុមឈ្នះការប្រកួតជាមួយសមត្ថភាព​ព្រមទាំងទម្រង់ លេង មួយដែល​ដែលគាត់តែងតែបង្ហាញដូច្នេះខ្ញុំពិតជារីករាយនិងឆាប់ធ្វើកិច្ចការនេះជាមួយគ្នា៕

 

ប្រភពព័ត៍មាន៖ BBC