បរទេស៖ ក្រុមអ្នកគាំទ្រក្លឹបទាំង២០បានលើកឡើងពីកង្វល់ជាមួយក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League ជុំវិញការកំណត់ចំនួន ពួកគេដើម្បីចូលទស្សនាការប្រកួតដែលនិងត្រៀមរៀបចំសម្រាប់ រដូវកាលថ្មី២០២០-២០២១នេះ ។ កាលបរិច្ឆេទបានកំនត់ជាផ្លូវការណ៏រួចរាល់ហើយ  ខណការប្រកួត​នឹងចាប់ផ្តើមលេងដោយ បិទ​ទ្វារ​​កីឡាដ្ឋាន រីឯអ្នកគាំទ្រ និង ត្រូវបានអនុញ្ញាតឱ្យចូលមកទស្សនាគឺក្នុងចំនួនតិច​បំផុតដើម្បីបង្ការ​ការ​ឆ្លង​នៃ​មេរោគកូវីត-១៩សាជាថ្មី។

Premier League Confirm VAR Replay Will Be Shown to Fans in ...

មិនដូចចុងបញ្ចប់នៃរដូវកាលមុន ដែលគណកម្មាធិការប្រកួតធ្លាប់ ផ្តល់ជូនការទស្សនា ដោយមិនគិត ថ្លៃតាម​ប្រព័ន្ធ​អនឡាញ ឬលក់ជាសំបុត្រ ដូចដែលធ្លាប់បានធ្វើនៅ ប្រទេសស្កតឡេនដ៏​។ ក្របខ័ណ្ឌ Premier League បានបដិសេធមិនធ្វើអត្ថាធិប្បាយប៉ុន្តែការពិភាក្សា ជាមួយអ្នកគាំទ្រត្រូវបានគេយល់ថា​កំពុងបន្ត។

Football fans: what did you make of the Premier League's return ...

មិនមានកាល​បរិច្ឆេទ​​ច្បាស់​លាស់ទេនៅពេលដែលក្លិបអាចអនុញ្ញាតឲ្យអ្នកគាំទ្រមកកាន់កីឡាដ្ឋានវិញ​ប៉ុន្តែរដ្ឋា​ភិ​បាល​​អាច​បន្ធូរ​បន្ថយ​​ច្បាប់ជុំវិញព្រឹត្តិការណ៍កីឡាចាប់ពីថ្ងៃទី ១ ខែតុលារដូវកាលស្របពេលរដូវកាលនៃលីគ​កំពូល​អង់គ្លេសនិង ចាប់​ផ្តើមពីថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ BBC