បរទេស៖ ទីបំផុត Lionel Messi បានប្រាប់ពីបំណងចង់ចាកចេញពីក្លឹបBarcelona ក្រោយចំណាយពេល២០ឆ្នាំ។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះនៅមាន​កិច្ចសន្យានៅជាមួយក្លឹបដល់បញ្ចប់រដូវកាល២០២០-២០២១  បើទោះបីជា ​រូប​គេមានកិច្ចសន្យា ពិសេសមួយនិងអោយរូបគេ ដើរចេញពីក្លឹបដោយគ្មានតម្លៃ​ខ្លួនរៀង​​រាល់​ពេល​បញ្ចប់រដូវកាលកន្លងមក។

ខាងក្រោមនេះជាហេតុផល ៥ចំនុចដែល Messi សម្រេចចិត្តចែកផ្លូវជាមួយ Barcelona:

. ទំនាក់ទំនងធ្លាក់ចុះជាមួយក្រុមប្រឹក្សាភិបាលទោះបីជាមានភាពស្និទ្ធស្នាលជាមួយគ្នារហូតមកតែមកដល់ពេលបច្ចុប្បន្ន Messi មិនដែលមាន​ទំនាក់​ទំនង​ល្អជា​មួយក្រុមប្រឹក្សាភិបាលរបស់ប្រធានក្លឹបលោក Bartomeu ឡើយ។ ពោលគឺក្នុងអណត្តរយៈ​ពេល​​ប្រាំឆ្នាំចុងក្រោយ Messi នៅតែស្រឡាញ់ក្លឹប ក៏ប៉ុន្តែបរាជ័យដ៏ធ្ងន់ធ្ងរវគ្គ៨ក្រុមចុង​ក្រោយជាមួយ​ Bayern  Munich  ក្រោយរបូតពាន La Liga បានធ្វើអោយប្រធានក្រុមរូបនេះមានអារម្មណ៏ខកចិត្ត ខ្លាំងបំផុត។

.ការបណ្តេញលោក Valverde ចេញពីតំណែងកំពូលខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនះតែងមានទំនាក់ទំនងល្អជាមួយគ្រូបង្វឹកជានិច្ចជាកាលចាប់តាំងពីឆ្នាំ ២០០៤មក មានដូចជាលោក Rijkaard, Guardiola, Tata Martino, Tito និងLuis Enrique ព្រមទាំងធ្លាប់មានជម្លោះខ្លះជាមួយលោក Valverde ក៏ដោយ។ ទោះយ៉ាងណាការបញ្ចប់តំណែងលោក ​Valverde បានប៉ះពាល់ដល់ Messi ខ្លាំងបំផុតក្រោយពីលោក Quique Setien ចូលមកដឹកនាំ។

Barcelona: Ernesto Valverde's total humiliation | MARCA in English

. ការមិនចុះសម្រុងនឹងផែនការតាំងពីដើមរៀងមក Messi មិនមានអារម្មណ៍ធុញថប់នឹងផែនការកីឡារបស់ក្លឹបឡើយ។ តែការចាក​ចេញពីក្លឹបរបស់ដៃគូរួមប្រយុទ្ធគឺ Neymar នាំអោយរូបគេចាត់ទុកថាវាជាសកម្មភាពវិនិយោគ​ដ៏​អាក្រក់​បំផុតពេលជម្លោះបានកើតមាន ឡើង​ជាមួយប្រធានផ្នែកបណ្តុះបណ្តាល​កីឡាករ​លោក​ Eric Abidal នាំអោយ Messi យល់​ឃើញ​ថាក្លឹបកំពុងបំផ្លាញខ្លួនឯងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

Messi: “I don't know if Barça really tried to sign Neymar or not”

៤.ក្លឹបត្រៀមចែកផ្លូវជាមួយSuarezកាន់តែមិនចូលចិត្ត​បន្ទាប់ពី Messi បានលឺថាគ្រូបង្វឹកថ្មីលោក Ronald Koemanបើកផ្លូវអោយមិត្តភក្រ្ត និងជាដៃគូប្រយុទ្ធនៅលើទីលាន  និង ជាមិត្តដ៏ល្អបំផុតគឺ Luis Saurezចាកចេញ ពីក្លឹប ជាមួយ​កីឡា​ករ​​៤រូបផ្សេងទៀតដែលទង្វើនេះត្រូវបានរូបគេគិតថាជាកាយវិការមិនផ្តល់ការគោរព ដល់កីឡាករដែល​មាន​​កំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតទី៣របស់ក្លឹបរូបនេះ។

Messi and Suárez: best friends and best teammates

.មិនមានផែនការជោគជ័យគាត់មានការសម្រេចចិត្តរួចទៅហើយ ប៉ុន្តែនៅរង់ចាំនិយាយជាមួយ លោក Koeman ជាមុន​សិន។​ព្រោះតែ Messi  មិនទាន់ត្រូវបានគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ​បញ្ចុះបញ្ចូលជាមួយផែនការច្បាស់​លាស់​​​​របស់គាត់ណាមួយដើម្បីបន្តនៅ Barca ទេ ក្រោយប្រាប់ប្រធានក្លឹបថារូបគេចង់ចាកចេញនោះ។

Messi leaving Barcelona after new boss Koeman told him "privileges are  over" - Football Espana