បរទេស៖ ការប្រកួតកម្មវិធីបើករដូវកាលលីកកំពូលអង់គ្លេសរដូវកាលថ្មីនៅទឹកដី Wembley ជាប្រពៃណីយធ្លាប់ ធ្វើជា ច្រើនឆ្នាំកន្លងមក គឺជាការប្រកួតរវាងម្ចាស់ពាន FA Cup និង English Premier League គឺកើតឡើងតែ ៣៤ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចប់រដូវកាលលីគកំពូលអង់គ្លេស។ រីឯកាំភ្លើងធំ Arsenal មានពេលសម្រាកតិចជា Liverpool ពោលគឺឈ្នះពានរង្វាន់ FA Cup ទើបតែ ៤ សប្តាហ៍កន្លងទៅប៉ុណ្ណោះ។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំចង់ប្រកួតប្រជែងឱ្យបានត្រឹមត្រូវតើជារឿងល្អទេដែលបន្ទាប់ពីការរៀបចំ ២ សប្តាហ៍កន្លងទៅនោះ? ការពិតមិនមែនជាការប្រកួតមិត្តភាពទេតែវាជាការប្រកួតដ៏ស្វិតស្វាញជាមួយ Arsenal ហើយ រំពឹងថាភាគីទាំងសងខាងនឹងលេងប្រកបដោយទំនុកចិត្តជាមួយនិងជ័យជំនះ។ គួរកត់សម្គាល់ថា Liverpool បានបញ្ចប់ការរង់ចាំរយៈពេល ៣០ ឆ្នាំ សម្រាប់ការឈ្នះជើងឯកកាលពីខែកក្កដា និង បញ្ចប់រដូវកាល Premier League មានពិន្ទុខ្ពស់ជាងម្ចាស់ជើងឯក FA Cup ៤៣ ពិន្ទុ ។
ខ្សែការពារកណ្តាល Virgil van Dijk នឹអាចចូលលេងបានវិញបើទោះបីជារងរបួសក្បាលក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអង្គារទល់នឹង Salzburg ប៉ុន្តែខ្សែការពារស្តាំ Trent Alexander-Arnold អាចនឹងមិនបានលេងដោយសារតែរបួស ។ប្រធានក្រុម Jordan Henderson ខ្សែបម្រើ Alex Oxlade-Chamberlain និងខ្សែ ការពារ Joel Matip សុទ្ធសឹងអវត្តមានដោយសាររបួស។សម្រាប់អ្នកចាំទី Bernd Leno របស់ក្រុមកាំភ្លើងធំ Arsenal បានវិលត្រឡប់មកហ្វឹកហាត់វិញបន្ទាប់ពីរងរបួសជង្គង់ ខណៈខ្សែការពារ William Saliba រំពឹងថានឹងបង្ហាញ ខ្លួនជាលើកដំបូង៕
ប្រភពព័ត៍មាន៖ BBC