បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar JR បានអះអាងថា ខ្លួននឹងនៅបន្តជាមួយនឹងក្លឹប Paris Saint-Germian នៅរដូវកាលក្រោយទៀត។ កីឡាករសញ្ចាតិប្រេសុីលវ័យ២៨ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹប PSG ប៉ុន្តែមានពាក្យចរចាមរាមជាច្រើនបានចុះផ្សាយថារូបគេនឹងចាកចេញពីក្លឹប PSG នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Neymar, Nike part ways after 15 years

Neymar បានប្រាប់ទស្សនាវដ្តីផ្លូវការណ៍មួយថា៖ “ខ្ញុំនឹងនៅបន្តជាមួយនឹង ​PSG នៅរដូវកាលក្រោយទៀត ហើយពួកយើងនឹងត្រលប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Chamions League វិញ ហើយលើកនេះយើងនឹងឈ្នះវាអោយបាន”។

Neymar: The Star Too Far – Breaking The Lines

ហើយគាត់ក៏បានបន្តថា “ខ្ញុំនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីអោយមានឈ្មោះរបស់ខ្ញុំចារក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែលខ្ញុំលេងអោយ”៕

 

ប្រភពព័ត៍មាន៖ Sportsmole