បរទេស៖ ក្លិប Paris Saint-Germain កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាស​​ពី​ករណី​វិជ្ជ​មាន​​ថ្មីនៃ​វីរុស​កូរ៉ូ​ណា​ចំនួន​៣នាក់​ផ្សេង​ទៀត​ក្នុងក្រុម​របស់​ខ្លួន ពោល​គឺ​ត្រឹម​តែ​រយៈពេល​១​ថ្ងៃ ក្រោយពី​ Neymar និង​មិត្ត​រួម​ក្រុម​២នាក់​ទៀត ត្រូវ​បាន​ប្រកាស​ថា បាន​ឆ្លង​វីរុស​ដ៏​គ្រោះ​ថ្នាក់​នេះ ដែល​នាំ​ឲ្យ​មាន​ភាព​​មិនច្បាស់​ជុំ​វិញ​ការ​ចាប់ផ្តើម​រដូវ​កាល​របស់​ពួក​គេ ក្នុង​ប្រទេស​បារាំង​។

ស្រ​បពេល​ចំនួន​ឆ្លង​សរុប​កើន​ដល់​៦នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុម​ម្ចាស់​ជើង​ឯក​របស់​​បារាំង​មួយ​នេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter  ថា៖ «ការ​​ធ្វើ​តេស្ត​រកវីរុសកូវីដ-១៩ នា​ពេលថ្មី​ៗនេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ទៅលើ​បុគ្គ​លិក​របស់​ក្លិប Paris Saint-Germain បាន​រក​ឃើញ​ថា មានករណី​វិជ្ជ​មាន​៣​នាក់​ផ្សេង​ទៀត​»​។ កីឡាករ Neymar, Angel Di Maria និង Leandro Paredes គឺ​ជា​សមា​ជិក​៣នាក់ដំបូង​គេ​ដែល​បាន​តេស្ត​​ឃើញ​លទ្ធ​ផល​ជា​វិជ្ជ​មាន ក្រោយពី​បាន​ទៅ​សម្រាក​លំហែរ​នៅ​កោះ​របស់​អេស្ប៉ាញ Ibiza​។ អត្ត​សញ្ញាណ​របស់​អ្នក​ឆ្លង ត្រូវ​បាន​​បញ្ជាក់​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន ពីប្រភពជិត​ស្និទ្ធិ​មួយ ទៅនឹង​​កីឡាករ ដែល​បាន​ស្នើ​សុំ​មិនបញ្ចេញ​ឈ្មោះ ដោយ​សារ​តែ​ហេតុ​ផល ការ​រក្សា​ការ​សម្ងាត់​របស់​គ្រូពេទ្យស្តីពីអ្នក​ជំ​ងឺ​។

កាសែត​កីឡា​ប្រចាំ​ថ្ងៃ​របស់​បារាំង L’Equipe បាន​ចេញផ្សាយ​ថា ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ប្រេស៊ីល Marquinhos ខ្សែ​ប្រយុទ្ធ​អាហ្សង់​ទីន Mauro Icardi និង​អ្នក​ចាំ​ទី​ Keylor Navas ដែល​បាន​ទៅ​សម្រាក​លំហែរ​នៅ​កោះ Ibiza ដែរ​នោះ គឺ​ជា​ករណី​វិជ្ជ​មាន​ថ្មី​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia