បរទេស៖ ក្រុម Paris Saint-Germain នឹង​វិល​ទៅកាន់​ការ​ប្រកួតក្រ​ខ័ណ្ឌ Ligue 1 វិញ​ នៅ​រាត្រីនេះ ស្រ​បពេលដែល​​តារាឆ្នើម​ជាច្រើន​កំពុង​តែ​​រក្សា​ការ​នៅ​ដាច់​ដោយ​ឡែក ដោយ​​សារ​តែ​ការ​​ករណីឆ្លង​វីរុស​កូរ៉ូ​ណា ខណៈ​ដែល​ក្រុម​ខ្លាំង​មួយ​នេះ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ដល់​ទៅ​៤​លើក ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​១១​ថ្ងៃ​។

​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដីក្រុម Lens ដែលត្រូវ​បាន​ពន្យារ​ពេល​រួច​ជាស្រេច គួរ​តែ​មិនត្រូវ​​កើត​ឡើនៅ​ចំពេល​ដ៏​​ជ្រួល​ច្របល់​បំផុត​សម្រាប់​លោក​គ្រូបង្វឹក Thomas Tuchel និ​ង​កីឡាករ​របស់​លោក​ឡើយ ខណៈ​ដែលពួកគេព្យា​យាម​បំភ្លេច​​ការ​ឈឺ​ចាប់​ដែល​ត្រូវ​បាន​បន្ទុក​ដោយ​សារ​តែ​ការ​រង​រា​ជ័យ​ក្នុង​​ក្រប​ខ័ណ្ឌ Champions League ក្រោមស្នា​ដៃក្រុម Bayern Munich​។ បញ្ហា​វីរុស​កូវីដ-១៩ កំពុង​តែ​ផ្តល់​ការ​លំបាក​ដល់​ក្រុម​របស់​លោក Tuchel ស្រប​ពេលដែល Neymar, Kylian Mbappe, Angel Di Maria និង Leandro Paredes សុទ្ធ​សឹង​ទទួល​បាន​លទ្ធផល​តេស្ត​ជាវិជ្ជ​មាន​។ ក្លិប PSG បាន​បញ្ជាក់ពីករណី​ឆ្លង​៣នាក់​បន្ថែម​ទៀត ខណៈ​ដែល​កាសែត​ L’Equipe បាន​ចេញផ្សាយ​ថា កីឡាករ​ទាំង​៣នាក់​នោះ​រួម​មាន ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Mauro Icardi ខ្សែ​ការពារ​ប្រេស៊ីល Marquinhos និ​ង​អ្នក​ចាំ​ទី Keylor Navas។ ក្រៅពី Mbappe កីឡាករ​​ទាំ​​នោះ បាន​ឆ្លង​វីរុស​កូរ៉ូ​ណា ក្រោយពី​បាន​សម្រាក​វិស្សម​កាល​នៅ​កោះ Ibiza បន្ទាប់​ពី​បាន​រង​រា​ជ័យ​ក្រោមស្នា​ដៃក្រុម Bayern ១-០ ក្នុង​ទីក្រុង Lisbon កាល​ពី​ខែមុន​។

Mbappe បាន​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​ក្នុង​ពេល​បំពេញ​ការ​តព្វកិច្ច​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​បារាំ កាល​ពី​ដើម​សប្តា៍នេះ ដែល​បាន​បង្ខំ​ឲ្យ​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​លំ​ដាប់​ទី​២​ក្នុងពិភព​លោក​រូបនេះ អវត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី​ កាលពីថ្ងៃ​អង្គារ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia