បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​វិល​ទៅ​ហ្វឹកហាត់​​ពេញលេញ​វិញ​ជាមួយ​នឹងក្លិប Barcelona កាលពីថ្ងៃពុធ ជាលើក​ទី​​ដំបូង បើ​គិត​ចាប់​តាំងពី​​សុខ​ចិត្ត​ចុះ​​ចាញ់​ក្នុងការ​ប្រជែង​របស់​​គេ​​ដើម្បី​ចាក​ចេញពី​ក្លិបនេះ​។

ប្រហែល​ជា​មិន​មែន​ថ្ងៃ​ចន្ទឡើយ ដែល​​តា​រាឆ្នើម​អន្តរ​ជាតិ​​អាហ្សង់ទីន​វ័យ​៣៣​ឆ្នាំ​រូបនេះ ត្រូវ​តែ​ធ្វើ​ការ​ហ្វឹក​ហាត់​តែម្នាក់​ឯង ដើម្បី​​អនុវត្ត​តាម​វិធី​សារ​​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា របស់ក្រប​ខ័ណ្ឌ La Liga ហើយ​រូប​គេ​បាន​ចូលរួម​ជាមួយនឹង​សមា​ជិក​ក្រុម​ផ្សេង​ទៀត​ក្នុង​ការ​ហ្វឹកហាត់​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​លោក Ronald Koeman​។ ក្លិបបាន​ឲ្យ​ដឹង​ក្នុ​ងសេចក្តី​ប្រកាស​មួយ​ថា សមា​ជិក​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​វិល​ទៅកាន់ក្រុម​វិញនោះ​រួម​មាន Philippe Coutinho, Sergio Busquets, Frenkie de Jong និង Ansu Fati​។ Messi នឹង​ត្រូវ​ចំណាយ​​ពេល​១​រដូវ​កាល​ទៀត ជាមួយនឹងក្លិប Barcelona ក្រោយពី​ចាញ់​ក្នុង​ការ​ប្រឈម​មុខ​ជាមួយនឹង​ប្រធាន​ក្លិប Barca លោក Maria Bartomeu ជុំ​វិញលក្ខខណ្ឌ​រំលាយ​កិច្ច​សន្យា​ដែលមាន​ទឹកប្រាក់​ដល់​ទៅ​៧០០លាន​អឺរ៉ូ​។

Soccer Football – FC Barcelona Training – Ciutat Esportiva Joan Gamper, Barcelona, Spain – September 7, 2020 FC Barcelona’s Lionel Messi during training FC Barcelona/Handout via REUTERS ?ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES

តារាឆ្នើម​​អន្តរ​ជាតិ​​អាហ្សង់ទីន​រូបនេះ បាន​រិះ​គន់​លោក Bartomeu ចំពោះការ​ចេញ​សេចក្តី​ប្រកាស​កាលពីស​ប្តាហ៍មុនរបស់​លោក​ថា រូប​គេ​នឹង​បន្ត​នៅ និង​បាន​រំ​ឭក​ថា រូប​គេ​រំពឹ​ទុក​ថា នឹង​មានការ​វិវឌ្ឍ តាមរយៈការ​បញ្ជាក់​ថា៖ «មាន​គ្រូបង្វឹក​ថ្មី និង​គំនិត​ថ្មី​ៗ​ជាច្រើន​។ នោះ​គឺ​ជា​រឿងដ៏ល្អ ប៉ុន្តែ យើង​ត្រូវ​តែ​ពិនិត្យមើល​កម្រិត​ដែល​ក្រុមនេះ​ឆ្លើយ​តប និងមើល​ថា ក្រុម​​ឈាន​ដល់កម្រិត​លេង​កំពូល​ឬអត់​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia