បរទេស៖ ក្រុម Leeds United បាន​រង់​ចាំ​អស់​រយៈ​ពេល​​១៦​ឆ្នាំ​ ដើម្បី​វិល​ទៅ​កាន់ក្រប​ខ័ណ្ឌ Premier League ហើយ​ក្រុម​របស់​លោក Marcelo Bielsa នឹង​មាន​ឱកាស​ក្នុងការ​បង្កើត​ការ​រំឭក​មួយ​នៅពេល​ដែលពួកគេ​ប៉ះ​ជាមួយនឹងក្រុម​ម្ចាស់​ការ​​តំណែង​ជើង​ឯក Liverpool នា​កីឡដ្ឋាន Anfield ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​នៅ​ថ្ងៃ​សៅរ៍ ចុងស​ប្តាហ៍​នេះ​។

ក្រុម​របស់​លោក Jurgen Klopp បានគ្រប់គ្រង​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ទាំងស្រុង​កាល​រដូវ​កាល​មុន ក្រោយពី​បាន​ឈ្នះ​ពាន​រង្វាន់​លីក​នេះ​ជាលើក​ទី​១​ក្នុង​រយៈពេល​៣០​ឆ្នាំ តាមរយៈការ​នាំ​​មុខ​ដល់​ទៅ​១៨ពិន្ទុ​លើក្រុម​ឈរលេខ​២ Manchester City​។ ដោយឡែក ក្រុម Leeds បាន​ឈ្នះពានក្រប​ខ័ណ្ឌលំ​ដាប់​ទី​២ Championship តាមរយៈ​ការនាំមុខ​១០ពិន្ទុ​ដាច់ ដើម្បី​ឈ្នះ​សិទ្ធិ​ទៅលេង​ក្នុងក្រប​ខ័ណ្ឌកំពូល ហើយ​និង​ឈាន​ទៅកាន់ក្រប​ខ័ណ្ឌ​កំពូល​ទាំង​ការ​ជឿជាក់​ខ្ពស់ បើ​ទោះ​បី​​​អ្នក​គាំទ្រ​​របស់​ពួកគេ មិន​អាច​ចូល​រួម​គាំទ្រ​ក្រុម​របស់​ខ្លួន​ដោយ​ផ្ទាល់​ក៏ដោយ​។

ប៉ុន្តែ ក្លិប​មានមូល​ដ្ឋាន​នៅ Yorkshire មួយនេះ មាន​ការ​ងារ​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​​ពួកគេ​រក្សា​វត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​ការ​ប្រកួតនេះ នឹង​​រំ​ឭក​ដល់ការ​ចង​ចាំ​ផ្សេង​ៗ​​នៃ​ការ​ប្រកួត​ដ៏​​​អស្ចារ្យ​រវាងក្លិ​បទាំង​២ នៅ​ដើម​ទស​វត្សរ៍​ឆ្នាំ​១៩៧០ ដែល​នៅ​ពេលនោះពួកគេ​​ស្ថិ​តក្នុង​ចំណោម​ក្រុមកំពូល​ៗនៅ​អង់គ្លេស​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia