បរទេស៖ ខ្សែប្រយុទ្ធ Neymar បានរងពិន័យកាតក្រហម ក្រោយពីវិលចូលប្រកួតវិញ ពីការស្ថិតនៅដាច់ដោយឡែក ដោយសារតែការឆ្លងវីរុសរ៉ូណា ក្រោយពីបានបញ្ចេញប្រតិកម្មទៅនឹងសកម្មភាពបែបរើសអើងជាតិសាសន៍ ស្របពេលដែលក្រុម Marseille បានបញ្ចប់ការមិនស្គាល់ឈ្នះសោះក្នុងពេលប្រកួតជាមួយនឹងក្រុម Paris Saint-Germain ត្រឹម២០ប្រកួតជាប់ៗគ្នាតាមរយៈការយកឈ្នះ ១-០ លើក្រុមម្ចាស់ការពារជើងឯកនៃក្របខ័ណ្ឌ Ligue 1 មួយនេះ។
ការស៊ុតបាល់បញ្ចូលទីយ៉ាងរបស់កីឡាករ Florian Thauvin នៅនាទី ទី៣១ បានជួយឲ្យក្រុម Marseille ដណ្តើមបានជ័យជម្នះជាលើកដំបូងលើគូប្រជែងដ៏ខ្លាំងរបស់ខ្លួន បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ ប៉ុន្តែ សកម្មភាពដ៏ចម្រូងចម្រាស់ នៅជិតបញ្ចប់ការប្រកួត បានធ្វើឲ្យមានការពិន័យកាតក្រហមដល់ទៅ៥នាក់ នាកីឡដ្ឋាន Parc des Princes។ Neymar ដែលបានចូលលេងក្នុងការប្រកួតជាលើកដំបូងរបស់គេ បើគិតចាប់តាំងពីឆ្លងវីរុសកូរ៉ូណា កាលពីសប្តាហ៍មុននោះ ត្រូវបានបណ្តេញចេញ នៅនាទីបន្ថែម ចំពោះការទះកំផ្លៀងទៅលើខ្សែការពារ Alvaro Gonzalez របស់ក្លិប Marseille។
តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ ហាក់ដូចជាបានចោទប្រកាន់គូប្រកួតរបស់ខ្លួនពីបទរើសរើសជាតិសាសន៍ ខណៈដែលការរងពិន័យកាតក្រហមរបស់គេបានកើតឡើង បន្ទាប់ពីការរងពិន័យកាតក្រហមរបស់មិត្តរួមក្រុមខ្លួនគឺ Layvin Kurzawa និង Leandro Paredes ក្រោយពីរូបគេត្រូវបានបណ្តេញចេញ ក្រោយពីការត្រួតពិនិត្យដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល។ ក្រោយពីការប្រកួត Neymar បានបញ្ជាក់ថា៖ «សូមមើលការរើសអើងជាតិសាសន៍។ នោះគឺជាមូលហេតុដែលខ្ញុំបានវាយទៅលើរូបគេ។ រឿងដែលខ្ញុំមានការសោកស្តាយតែមួយគឺថា គឺការមិនវាយមនុស្សឆ្កួតរូបនេះឲ្យចាំមុខរបស់គេ»៕
ប្រភពព័ត៌មាន៖ Channel News Asia