បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Alvaro Morata កាលពីថ្ងៃអង្គារ បានវិលទៅកាន់ក្លិបសេះបង្កង់ Juventus វិញក្នុងនាមជាកីឡាករកម្ចី ពីក្លិប Atletico Madrid។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A។
Morata វ័យ២៧ឆ្នាំ បានលេងឲ្យក្លិប Juventus ក្នុងចន្លោះរដូវកាលឆ្នាំ២០១៤-២០១៦ ដោយបានស៊ុតបាល់បញ្ចូលទី២៧គ្រាប់ ក្នុងការបង្ហាញខ្លួន៩៣លើក។ រូបគេបានអភិវឌ្ឍចេញពីប្រព័ន្ធយុវជនរបស់ក្លិប Real Madrid និងបានចំណាយពេល២ដំណាក់កាលក្នុងក្លិបនេះ ពោលគឺស្ថិតចន្លោះពេលក្នុងពេលស្ថិតជាកីឡាករកម្ចីជាលើកដំបូងរបស់គេនៅក្លិប Juventus។ រូបគេបានចូលរួមជាមួយនឹងក្លិប Juventus ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាលពេញ ដែលនឹងមានទំហំទឹកប្រាក់១០លានអឺរ៉ូ (ស្មើនឹង១១,៧លានដុល្លារអាមេរិក)។
មុននឹងបន្ថែមថា តម្លៃខ្លួននៃការផ្ទេរនឹងមានចំនួនទឹកប្រាក់៤៥លានអឺរ៉ូ ដោយត្រូវបង់ប្រចាំឆ្នាំ១៥លានអឺរ៉ូប ចំនួន៣ដំណាក់កាល ក្នុងពេលបញ្ចប់ការខ្ចីជើងនោះ Juventus បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា៖ «រូបគេនឹងក្លាយជាសមាជិករបស់ក្រុមនៅឆ្នាំនេះ ជាមួយនឹងជម្រើសនៃការបន្តការខ្ចីជើងរយៈពេល១ឆ្នាំទៀត»៕
ប្រភពព័ត៌មាន៖ Channel News Asia