បរទេស៖ Dean Henderson បានជាប់ជម្រើស១១នាក់ដំបូងឱ្យ Man Utd ខណៈអ្នកចាំទីរូបនេះរារាំងមិនអោយធ្វើបាន (cleansheet) ខណៈ Juan Mata, Macus Rashford និង Mason GreenWood បានជួយឱ្យក្រុមរបស់គាត់ផ្តួលក្លឹប Luton Town មកពីក្របខណ្ឌ Champion Ship ដើម្បីឈានដល់វគ្គទី ៤ពានរង្វាន់ Carabao Cup បន្តទៀត ។
Henderson បានសរសេរលើបណ្តាញសង្គមថា៖ ខ្ញុំមានក្តីសុបិនអំពីជីវិតអាជីពរបស់ខ្ញុំ ។ ជាអារម្មណ៍មិនគួរឱ្យជឿក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបដែលខ្ញុំស្រឡាញ់។ អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះបានរីកធំធាត់និងចម្រើនវ័យក្នុងអាជីពដោយឆ្លងកាត់ការបណ្តុះបណ្តាលនៅក្នុងយុវជនថ្នាលរបស់ក្រុមបិសាចក្រហម ផ្ទាល់តែម្តងប៉ុន្តែបានចំណាយពេល២រដូវកាលចុងក្រោយ ជាមួយក្លិប Sheffield United មុនពេលវិលត្រលប់មកវិញនៅរដូវកាលថ្មីនេះ៕
ប្រភពព័ត៍មាន៖ BBC