បរទេស៖ មនុស្សចំនួន ១០ នាក់បានរកឃើញមានមេរោគកូវីត-១៩ ក្នុងការធ្វើតេស្តិ៍ចុងក្រោយ បំផុតដែលធ្វើ​ឡើង​​​នៅក្របខ័ណ្ឌ Premier League អង់គ្លេស ដែលជាចំនួនខ្ពស់បំផុតនៃការរកឃើញ លទ្ធផល​វិជ្ជមាន​​ចាប់តាំងពីរដូវកាលថ្មី២០២០-២០២១ចាប់ផ្តើម។

Premier League coronavirus testing: Ten positives from latest testing batch  | Football News | Sky Sports

កីឡាករនិងបុគ្គលិកក្លឹបសរុបចំនួន ១៥៩៥ នាក់​ក្នុងចំណោមក្លឹបទាំង២០ បានធ្វើតេស្ត៏សាកល្បងរកមើលមេរោគ​រលាកផ្លូវដង្ហើមប្រភេទថ្មី​ចាប់ពី​ចន្លោះ​​ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅ។ទោះយ៉ាងណាអ្នកដែលបានធ្វើតេស្ត៍វិជ្ជមាន នោះ​មិន​ត្រូវ​បានគេ​ស្គាល់​អត្តសញ្ញាណ នឹងត្រូវបានដាក់អោយនៅដាច់ដោយឡែកពីគ្នារយៈពេល ១០ ថ្ងៃ។ កាលពីសប្តាហ៍មុន អ្នកចាត់ការទូទៅក្រុមញញួរធំ West Ham លោក David Moyes និងកីឡាករ Issa Diop ព្រមទាំង Josh Cullen មកដល់ពេលបច្ចុប្បន្ននេះកំពុងតែត្រូវដាក់​អោយនៅដាច់​ដោយ​ឡែក​ពីក្រុមរបស់ខ្លួនក្រោយរកឃើញមេររោគកូវីត-១៩ ។

Premier League clubs to vote on coronavirus crisis plan as Board could  choose to curtail season | Daily Mail Online

គួរកត់សម្គាល់ថារដូវកាលថ្មី បានចាប់ផ្តើមកាលពីថ្ងៃទី ១២ ខែកញ្ញាក្រោយពីក្របខណ្ឌ Premier League បានចាប់ផ្តើមដំណើរការវិញក្រោយពន្យាពេលជាង៣ខែគិតចាប់តាំងពីខែមិនាកន្លងទៅ៕

 

ប្រភពព័ត៍មាន៖ BBC