បរទេស៖ ប្រភពពីអ្នកសារពត៌មានអ៊ីតាលី Fabrizio Romano បានអោយដឹងថាកីឡាករចំនួន​បីនាក់របស់ក្រុម​បិសាច​ក្រហម Man Utd ខិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅកាន់ក្របខណ្ឌក្របខណ្ឌ Serie A របស់អ៊ីតាលីមុនទីផ្សារ​ដោះដូរកីឡាករនិងបិទនៅថ្ងៃទី៥តុលា​២០២០នេះ។ ក្លឹប AS Roma កំពុងរៀបចំដេញថ្លៃសាជាថ្មីក្នុង​តម្លៃល្អ​ប្រសើរជាងមុនសម្រាប់ខ្សែការពារកណ្តាល Chris Smalling ឱ្យចាកចេញពីទឹកដី Old Trafford ក្នុងការ​ផ្ទេរជាអចិន្ត្រៃយ៍ក្រោយលេងក្នុងលក្ខណ្ឌខ្ចីជើងពេញ១រដូវកាលមុន។

Chris Smalling, cada vez más cerca de la Roma | Fichajes.net

 

បន្ទាប់មកទៀតគឺខ្សែបម្រើ Andreas Pereira ទៅកាន់ក្លិប Lazio ខណៈកីឡាករអន្តរជាតិប្រេស៊ីលរូបនេះត្រៀម ចាកចេញក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល និង ជម្រើសទិញផ្តាច់ជាផ្លូវការណ៏ក្នុងតម្លៃ ២៤លានផោនខណៈ​ប្រាក់ខែរបស់កីឡាករវ័យ ២២ឆ្នាំរូបនេះនឹងត្រូវទទួលបន្ទុកដោយក្លឹបទាំង ២នេះប្រសិន​ជារូបគេ​លង​ខ្ចី​ជើង។

3 Man United players on the verge of leaving for Italy (reliability: 5  stars)

ទន្ទឹមនឹងនេះដែរក្រុម AC Milan បានចាប់អារម្មណ៏ពីលទ្ធភាពក្នុងការផ្ទេរយក Diogo Dalot  ក្នុងលក្ខណ្ឌខ្ចី​ជើង​ខណៈលោក Ole Gunnar Solskjaer ចង់លក់ខ្សែការពារសញ្ជាតិព័រទុយហ្កាល់រូបនេះជាអចិន្រ្តៃយ៏នោះ៕

 

ប្រភពព័ត៍មាន៖ Tribuna