បរទេស៖ លោក Jose Mourinho បានចាត់ទុកថា ការផ្តួលអតីតក្រុមរបស់លោក Manchester United ក្នុងលទ្ធផល ៦-១ ជាជ័យជម្នះដ៏ធំបំផុតរបស់ក្រុម Tottenham កាលពីថ្ងៃអាទិត្យ។ Spurs បានធ្វើឲ្យក្រុម Man United រងបរាជ័យដ៏ធំបំផុត បើគិតចាប់តាំងពីឆ្នាំ២០១១ ខណៈដែលពួកគេបានក្លាយជាក្រុមទី២ បើគិតចាប់តាំងឆ្នាំ១៩៧៨ ដែលរកបានគ្រាប់បាល់បញ្ចូលទី៥គ្រាប់ ឬច្រើនជាងនេះ ក្នុងនាមជាក្រុមភ្ញៀវនៅកីឡដ្ឋាន Old Trafford។
លោកបានឲ្យដឹងថា៖ «វាជាប្រវត្តិសាស្ត្រមួយសម្រាប់ក្រុម Tottenham ប្រវត្តិសាស្ត្រសម្រាប់កីឡាកររបស់ខ្ញុំ ហើយខ្ញុំមិនអាចបដិសេធបានឡើយថា នេះក៏ជាប្រវត្តិសាស្ត្រសម្រាប់ខ្ញុំផងដែរ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំបានទទួលជ័យជម្នះជាច្រើនលើកនៅកីឡដ្ឋាននេះ ភាគច្រើនជាងមួយនឹងក្រុម Manchester United ប៉ុន្តែ ក៏ជាមួយនឹងក្រុម Chelsea, Real Madrid និងពេលនេះជាមួយនឹងក្រុម Tottenham។ ក្រុម Spurs បានបង្ហាញថា ពួកគេមិនរងនូវផលប៉ះពាល់ដោយសារតែបញ្ហាជំងឺឡើយ ក្នុងការប្រកួតទី៤របស់ពួកគេ ក្នុងចន្លោះពេល៨ថ្ងៃ ខណៈដែលពួកគេបានវាយបកតាមពីក្រោយគ្រាប់បាល់ប៉េណាល់ទីរបស់ Bruno Fernandes នៅនាទី ទី២។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Tanguy Ndombele និង Son Heung-min បានធ្វើឲ្យការប្រកួតប្រែប្រួល នៅមុនពេលការរងពិន័យកាតក្រហមរបស់ Anthony Martial បានធ្វើឲ្យក្រុម Man United នៅសល់សមាជិកត្រឹមតែ១០នាក់ក្នុងរយៈពេល១ម៉ោងចុងក្រោយ។ ក្រុម Tottenham ដណ្តើមយកការមានប្រៀបទាំងស្រុ ខណៈដែល Harry Kane និង Son បានបញ្ចប់ការប្រកួតនេះ នៅមុនពេលតង់ទី២៕
ប្រភពព័ត៌មាន៖ AFP