បរទេស៖ ការប្រកួតក្របខ័ណ្ឌ Serie A រវាងម្ចាស់ផ្ទះ  Juventus និងក្រុមភ្ញៀវ Napoli បានធ្លាក់ចូល​ក្នុងភាពច្របូកច្របល់ហើយត្រូវលើកពាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះខណៈ​ក្រុមភ្ញៀវបាន​ខកខាន​មកសួរសុខ​ទុក្ខ​ក្រុមម្ចាស់ផ្ទះ បន្ទាប់ពីសមាជិកក្នុងក្រុមរបស់ពួកគេត្រូវបានដាក់ឱ្យ​នៅ​ដាច់ដោយ​ឡែក​ពីគ្នា​ក្រោយ ធ្វើតេស្តិ៍រកឃើញមានមេរោគកូវីត-១៩ វិជ្ជមានពីរនាក់នៅ​សប្តាហ៍​នេះ។

Game Time Thread: Juventus vs. Napoli - Black & White & Read All Over

គួរបញ្ជាក់ថាក្រុមការពារតំណែងជើងឯកអ៊ីតាលី Juventus បានមកដល់កីឡាដ្ឋាន Allianz Arena មួយម៉ោងមុនពេលការប្រកួតចាប់ផ្តើមនៅម៉ោង ១៩:៤៥នាទី ប៉ុន្តែពេល​នោះគឺ​មិន​មាន​គូប្រជែងរបស់ពួកគេមានវត្តមាននោះឡើយ។ទោះបីជាបែបនេះក្តីយោងតាមច្បាប់នៃក្រប​ខ័ណ្ឌ Serie A ក្លឹបម្ចាស់ផ្ទះ Juventus គួរតែទទួលបានជ័យជម្នះដោយស្វ័យប្រវត្តិក្នុងលទ្ធផល ៣ទល់និង០ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ។

Coronavirus: Napoli face forfeit after missing Juventus Serie A fixture |  Football News | Sky Sports

ជាការឆ្លើយតបវិញក្របខណ្ឌលីកកំពូលអ៊ីតាលីបានរិះគន់ថាអាជ្ញាធរសុខភាព Naples (ASL) មិនបាន​សហ​ការនិងគិតគូរពីសុខភាពដែលបានឯកភាពគ្នារវាងក្រសួងសុខាភិបាល​និង​ក្រសួង​យុវជននិងកីឡារបស់ប្រទេសនោះទេ ។កាលពីថ្ងៃអាទិត្យកន្លងទៅ Napoli បានធ្វើ​ជា​ម្ចាស់​ផ្ទះទទួលភ្ញៀវ Genoa ហើយជាលទ្ធផលគឺរកឃើញកីឡាករចំនួន ១៧ នាក់បានធ្វើតេស្ត​វិជ្ជ​មាន​មេរោគ Covid-១៩ ខណៈ ការប្រកួតរបស់ Genoa នៅផ្ទះ Torino កាលពីថ្ងៃសៅរ៍​សប្តាហ៏​មុន​​​ត្រូវ​បាន​ពន្យារពេល៕

 

ប្រភពព័ត៍មាន៖ BBC