បរទេស៖ ខ្សែបម្រើ Mesut Ozil និងមិត្តរួមក្រុមគឺខ្សែការពារកណ្តាល Sokratis Papastathopoulos មិនបានជាប់ឈ្មោះនៅក្នុងសមាជិកទាំង ២៥នាក់របស់គ្រូបង្វឹក Mikel Arteta ក្រុមកាំភ្លើងធំ Arsenal ត្រៀមប្រកួតវគ្គ Group Stage ពានរង្វាន់ទ្វីបអឺរ៉ុប Europa League រដូវកាល២០២០-២០២១នេះ ។
ជាមួយគ្នានេះផងដែរសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានប្រកាសឈ្មោះជាផ្លូវការណ៏ឈ្មោះចំនួន ២៥នាក់របស់ក្រុម Arsenal សម្រាប់វគ្គចែកពូល Europa League នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
Ozil កីឡាករដែលមានប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លឹបគឺ ៣៥០,០០០ ផោនស្មើនិង ៤៥៤,០០០ដុល្លារក្នុងមួយសប្តាហ៍រូបនេះមិនបានចូលលេងការប្រកួតសោះចាប់តាំងពីការការប្រកួតបាល់ទាត់ចាប់ផ្តើមឡើងវិញក្នុងខែមិថុនាបន្ទាប់ពីត្រូវបានផ្អាកដោយសារមេរោគកូវីត-១៩។អតីតខ្សែបម្រើក្រុមអធិរាជស Real Madrid រូបនេះបង្ហាញខ្លួនចុងរួមការប្រកួតលើកចុងក្រោយបំផុតពេល Arsenal បានយកឈ្នះ West Ham កាលពីខែមីនាកន្លងទៅ៕
ប្រភពព័ត៍មាន៖ Goal