បរទេស៖ Edinson Cavani បានបដិសេធក្លឹប Real Madrid និង Juventus ដើម្បីចុះហត្ថលេខានៅថ្ងៃចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករនៅអង់គ្លេសកាលពីថ្ងៃច័ន្ទដើមសប្តាហ៏កន្លងទៅ បើទោះបីជាក្លឹបទាំងពីរនេះបានផ្តល់កិច្ចសន្យា២ឆ្នាំជាមួយតម្លៃពលកម្មនឿយហត់៧លានយូរ៉ូក្នុង១រដូវកាលដល់រូបគេដោយយោងគេហទំព័រ ESPN បានចុះផ្សាយ។ទីបំផុតខ្សែប្រយុទ្ធជើងចាស់សញ្ជាតិអ៊ុយរូហ្គាយរូបនេះបានចុះកុងត្រារយៈពេល១ឆ្នាំជាមួយនឹងជម្រើសបន្តកិច្ចសន្យា ១២ខែទៀតអាស្រ័យលើសមត្ថភាព និងលទ្ធផលជាក់ស្តែង។
Cavani វ័យ៣៣ឆ្នាំបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្រោយចំណាយពេល៦ឆ្នាំលេងនៅក្លឹបដែលមានមូលដ្ឋាននារាជធានីប្រទេសបារំាង ខណៈកិច្ចសន្យារបស់រូបគេឈានដល់ទីបញ្ចប់ក្រោយរដូវកាលចាស់ Ligue-1 បានបញ្ចប់។ កីឡាករដែលមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនបំផុតអោយ PSG រូបនេះនិងត្រូវពាក់អាវលេខ ៧បានចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅឯមូលដ្ឋានហ្វឹកហាត់ Carrington របស់ក្លឹបជាផ្លូវការណ៏ហើយ៕
ប្រភពព័ត៍មាន៖ Sportsmole