បរទេស៖ វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Rio Ferdinand មានការព្រួយបារម្ភនឹងទម្រង់លេងរបស់ប្រធានក្រុមនាពេលបច្ចុប្បន្នរបស់ក្លឹប Manchester United ខ្សែការពារ Harry Maguire។

People should know better': Gareth Southgate hits back at Harry Maguire critics after England red card | The Independent

Rio Ferdinand បានប្រាប់សារព័ត៍មាន BBC ថា “ខ្ញុំក៏ធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះដែរ។ លោក Ole Gunnar Solskjear កំពុងតែមានការងារធំនៅក្នុងដៃ ហើយខ្ញុំគិតថា Ole គួរតែផ្តល់ពេលវេលាឲ្យរូបគេ (Maguire) សម្រាក់មួយរយៈសិនទៅ ដើម្បីឲ្យគេហ្វឹកហាត់ និងកសាងទំនុកចិត្តឡើងវិញ”។

Man Utd boss Ole Gunnar Solskjaer urged to 'take Harry Maguire out of the oven' amid horror run of form by Rio Ferdinand

គួរបញ្ជាក់ផងដែលថា ខ្សែការពារតម្លៃខ្លួនថ្លៃជាងលើកលោករូបនេះបានធ្វើអោយមានកំហុសកំឡុងពេល Tottenham Hotspur យកឈ្នះលើ Man Utd ក្នុងលទ្ធផល ៦ទល់នឹង១ កាលពីពេលកន្លងទៅ ហើយរូបគេនៅតែបន្តបង្កបញ្ហានៅក្នុងការប្រកួត UEFA Nation Legaue បន្តទៀត ក្នុងជំនួបក្រុមជម្រើសជាតិអង់គ្លេសចាញ់ក្រុមជម្រើសជាតិដាណឺម៉ាក៕

 

ប្រភពព័ត៍មាន៖ One Football