បរទេស៖ Napoli បានយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុម Benevento ដើម្បីឡើទៅឈរលេខ២នៅលើតារាង Serie A កាលពីថ្ងៃអាទិត្យ។ នេះគឺជាការប្រកួតមួយរវាង Lorenzo វ័យ២៩ឆ្នាំ និង Roberto វ័យ២៦ឆ្នាំ ក៏ដូចជាជំនួបរវាងអតីតមិត្តរួមក្លិប AC Milan និងក្រុមជម្រើសជាតិអ៊ីតាលីលោក Filippo Inzaghi និង Gennaro Gattuso ដែ លបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិបទាំង២ផងដែរ។

ខ្សែបម្រើ Roberto ដែលបានរកគ្រាប់បាល់បើកឆាក ក្រោយពីការប្រកួតបានកន្លះម៉ោង ជាមួយនឹងអតីតក្លិបរបស់គេ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ប៉ុន្តែ គួរឲ្យស្តាយដែលគ្រាប់បាល់ទី១របស់ខ្ញុំក្នុង Serie A បានកើតឡើងពេលប្រកួតជាមួយនឹងបងប្រុសរបស់ខ្ញុំ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ការលេងទល់នឹងបងប្រុសរបស់ខ្ញុំ និងក្រុម Napoli ដែលជាក្រុមខ្លាំងប្រចាំទីក្រុងរបស់ខ្ញុំ គឺជាអារម្មណ៍ដ៏ល្ ប៉ុន្តែ យើងទាំងអស់គ្នាខកចិត្តបន្តិចចំពោះលទ្ធផល»។

Lorenzo Insigne បានអបរចំពោះការវិលចូលលេងវិញរបស់គេ ពីរបួស តាមរយៈការរកគ្រាប់បាល់តាមស្មើនៅនាទី ទី៦៨សម្រាប់ក្រុម Napoli៕

ប្រភពព័ត៌មាន៖ BBC