បរទេស៖ Man City នឹងត្រូវអវត្តមានខ្សែប្រយុទ្ធ Sergio Aguero សម្រាប់ព្រឹត្តការណ៏ប្រកួតក្របខណ្ឌ Champion League ជាមួយក្រុមម្ចាស់ផ្ទះ Marseille នៅថ្ងៃអង្គារនេះ ស្របពេលកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើនបំផុតសម្រាប់ក្រុមមេឃខៀវរូបនេះ និងត្រូវអវត្តមានរយៈពេលមួយខែឯណោះ។

Marseille v Manchester City: Sergio Aguero facing a month out - BBC Sport
ខ្សែប្រយុទ្ធជើងចាស់ដ៏មានបទពិសោធន៏វ័យ ៣២ ឆ្នាំសញ្ចាតិអាហ្សង់ទីនទើប តែចូលលេងក្នុងការ ប្រកួតលើកទី ៣ របស់គេចាប់តាំងពីជាសះស្បើយពីការវះ កាត់ជង្គង់បានបន្តរងរបួស បញ្ហា សាច់ដុំជើងពេល ប្រកួតជាមួយ West Ham ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។

Sergio Aguero: Manchester City striker suffers hamstring injury at West Ham | Football News | Sky Sports
ក្រុម Man City ក៏ត្រូវអវត្តមាន Fernandinho, Benjamin Mendy និង Nathan Ake ក្នុងការប្រកួតដោយគ្មានអ្នកគាំទ្រនៅកីឡាដ្ឋាន Stade Velodrome ដែរ។មានន័យថា Man City កំពុងមានបញ្ហាតំបន់ប្រយុទ្ធ ស្របពេល Aguero ត្រូវខកខានជាមួយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus ដែលនៅតែបន្តអវត្តមាន សម្រាប់ក្រុម៕