បរទេស៖ ក្រុមម្ចាស់ការពារតំណែងជើងឯក Bayern Munich បានបន្តការចាប់ផ្តើមយ៉ាល្អឥតខ្ចោះរបស់ខ្លួនក្នុងការការពានក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ខណៈដែលក្រុម Real Madrid បានត្រូវការគ្រាប់បាល់នៅចុងម៉ោងរបស់ Casemiro ដើម្បីទទួលបានលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Borussia Moenchengladbach។
Liverpool និង Manchester City ក៏រកបាន៦ពិន្ទុពីការប្រកួតទាំង២លើកដំបូងរបស់ខ្លួនផងដែរ នៅក្នុងក្របខ័ណ្ឌអឺរ៉ុបនារដូវកាលនេះ ក្រោយពីក្រុម Bayern បានត្រូវការគ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Joshua Kimmich ដើម្បីទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Lokomotiv Moscow ក្នុងការប្រកួតពូល A។ ក្នុងការប្រកួតក្នុងពូលដូចគ្នានេះ ក្រុម Atletico Madrid បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុម Salzburg ក្នុងលទ្ធផល ៣-២ ខណៈដែលខ្សែប្រយុទ្ធ Joao Felix ជាអ្នករកគ្រាប់បាល់ឈ្នះ។

Kimmich បានប្រាប់បណ្តាញសារព័ត៌មាន DAZN ថា៖ «យើងត្រូវតែខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីដណ្តើមបានជ័យជម្នះនេះ»។ ក្រុម Liverpool និង Man City សុទ្ធសឹងដណ្តើមបានជ័យជម្នះលើក្រុម Midtjylland ក្នុងលទ្ធផល ២-០ និងលើក្រុម Marseille ៣-០ រៀងៗខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia