បរទេស៖ លោក Ole Gunnar Solskjaer បានបញ្ឈប់ការធ្លាក់ចុះទម្រង់លេងនៅក្នុងក្រុម Manchester United ប៉ុន្តែ គ្រូបង្វឹករូបនេះ ត្រូវតែស្វែងរករូបមន្តឈ្នះនៅលើទឹកដីខ្លួនឯងត្រឡប់មកវិញ ខណៈដែលលោកត្រៀមរៀបចំឲ្យក្រុមរបស់លោកប្រកួតជាមួយនឹងក្រុម RB Leipzig ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។
ការរងបរាជ័យយ៉ាងអាម៉ាសរបស់ក្រុម Man United ក្រោមស្នាដៃក្រុម Tottenham កាលពីដើមខែតុលា បានធ្វើឲ្យក្លិបនេះធ្លាក់ចូលក្នុងវិបត្តិ ខណៈដែលលោក Solskjaer សញ្ជាតិន័រវែស បានប្រើប្រាស់ខ្សែការពារដល់ទៅ៦នាក់។ អារម្មណ៍នៃការភ័យស្លន់ស្លោ បានកត់បន្ថយ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Newcastle ក្នុងលទ្ធផល ៤-១ មុននឹងដណ្តើមបានជ័យជម្នះដ៏រំភើបក្នុងលទ្ធផល ២-១ លើក្រុម Paris Saint-Germain ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League របស់ Man United។ ប៉ុន្តែ ក្រុមបិសាចក្រហម បានទទួលត្រឹមលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Chelsea នាកីឡដ្ឋាន Old Trafford កាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលនាំឲ្យពួកគេមិនស្គាល់ឈ្នះសោះពីការប្រកួតក្របខ័ណ្ឌ Premier League លើទឹកដីខ្លួនឯងនៅរាត្រីនេះ។
ដោយឡែកលោក Julian Nagelsmann គ្រូបង្វឹកនៃក្រុម Leipzig ជឿជាក់ថា ក្រុមរបស់លោកដែលបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន អាចយកឈ្នះនៅកីឡដ្ឋាន Old Trafford បាន បើទោះបីលោកបានទទួលស្គាល់ថា ក្រុម Man United វិលទៅរកភាពខ្លាំងវិញ ក្រោយពីជួបលទ្ធផលដ៏ខកចិត្តនៅដើមរដូវកាលនេះក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia