បរទេស៖ ខ្សែប្រយុទ្ធ Marcus Rashford ដែលចូលលេក្នុងនាមជាកីឡាករបម្រុង បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Manchester United បានផ្តួលក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់ RB Leipzig ចាស់ដៃ ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃពុធ ដើម្បីគ្រប់គ្រងទាំងស្រុងក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលរបស់ពួកគេ។
ខ្សែប្រយុទ្ធ Mason Greenwood ទំនងដូចជាដណ្តើមបានការចាប់អារម្មណ៍ផ្សេងៗជាមួយនឹងរកបាន៣គ្រាប់ក្នុង១ប្រកួតជាលើកដំបូងរបស់គេទៅហើយ ប៉ុន្តែ Rashford បានចូលលេងក្នុងនាមកីឡាករបម្រុង ដើម្បីរំឭកដល់លោក Ole Gunnar Solskjaer ថា រូបគេជាខ្សែប្រយុទ្ធឆ្នើមប្រចាំកីឡដ្ឋាន Old Trafford។ រូបគេគឺជាកីឡាករទី២របស់ Man United ដែលស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងនាមជាកីឡាករបម្រុង ក្រោយពីលោក Solskjaer បានបង្កើតកំណត់ត្រានេះ នៅពេលប្រកួតជាមួយនឹងក្រុម Nottingham Forest កាលពីឆ្នាំ១៩៩៩។
:focal(1624x277:1626x275)/origin-imgresizer.eurosport.com/2020/10/28/2924369-60081348-2560-1440.jpg)
Man United ដែលបានជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះ បច្ចុប្បន្នមាន៦ពិន្ទុ ពីការប្រកួត២លើក ក្រោយពីបានយកឈ្នះលើក្រុម Paris Saint-Germain ២-១ កាលពីថ្ងៃប្រកួតបើកឆាក។ Rashford បានឲ្យដឹងថា៖ «ខ្ញុំគិតថា អ្នកចាត់ការទូទៅ ចង់ឲ្យខ្ញុំរក្សាកម្លាំង។ សម្រាប់យើង មានន័យថា ជាការធ្វើដំណើរទៅមុខ។ យើងបានបង្ហាញពីទម្រង់លេងយ៉ាងមុតស្រួច ហើយយើងអាចរកបានគ្រាប់បាល់គ្រប់ពេលទាំងអស់ពេលដែលយើងបានវាយសម្រុក»៕
ប្រភពព័ត៌មាន៖ Channel News Asia
