បរទេស៖ Paris Saint-Germain បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​រង​របួស​សរសៃ​ពួរ​គន្លាក់​ជើង ហើយ​និង​អវត្តមាន​ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League របស់​ពួកគេ នៅ​លើ​ទឹក​ដីក្រុម RB Leipzig​។

Kylian Mbappe a doubt for PSG's Champions League clash with RB Leipzig with injury | Daily Mail Online

 

ការ​ដក់​​ឈ្មោះ​របស់​តារាឆ្នើម​ដែល​បាន​ឈ្នះពាន World Cup ជាមួយនឹងក្រុម​ជម្រើស​ជាតិ​បារាំង​រូបនេះ គឺ​ជា​ការខក​ចិត្ត​ដ៏ធំ​មួយ​សម្រាប់ក្រុម PSG ស្រប​ពេល​ដែល Neymar និង Mauro Icardi អវត្តមាន​រួច​ជាស្រេច​​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​ពុធនេះ​នៅ​អាល្លឺម៉ង់​។ ក្រុម​របស់​លោក Thomas Tuchel នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Leipzig ក្នុងការ​ប្រកួត​ពូល H ក្រោយពី​ចាញ់​ក្រុម Manchester United ក្នុងការ​ប្រកួត​បើកឆាកក្នុង​ពូល​របស់​ខ្លួន​។ Mbappe បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ ក្នុង​ពេលក្រុម​ខ្លួន​បាន​ទទួល​ជ័យ​ជម្នះ​លើក្រុម Nantes ក្ននុង​ការ​ប្រកួត​លីកក្នុងស្រុក​កាលពីថ្ងៃ​សៅរ៍ នៅមុន​ពេល​ត្រូវ​បាន​ប្តូរ​ចេញ និង​ធ្វើ​ដំណើរ​ទៅកាន់​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ ដោយ​សារ​តែ​បញ្ហារបួស​សរសៃ​ពួរ​គន្លាក់​ជើង​។

Neymar, Mbappé, Icardi ... happy to play again | La Pelotita

នៅ​ពេល​នោះ លោក Tuchel មិនបាន​សម្តែង​ពី​ការ​ខ្វល់​ខ្វាយ​ទៅលើ​​ភាព​រឹង​មាំ​របស់​តារាឆ្នើម​វ័យ​២១​ឆ្នាំ​រូបនេះ សម្រាប់​ការ​ប្រកួត​ជាមួយនឹងក្រុម Leipzig ឡើយ​។ ក្រោយពី​បាន​ទទួល​ជ័យជម្នះ ៣-០ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម PSG រូបនេះ​បាន​បញ្ជាក់​ថា៖ «វា​គ្រាន់​តែ​ជា​បញ្ហា​អស់​កម្លាំង​ប៉ុណ្ណោះ​​។ វាមិនមែន​ជា​បញ្ហា​របួស​ឡើយ​»​។ ប៉ុន្តែ ការ​តេស្ត​សុខ​ភាព​បាន​បង្ហាញ​ថា កីឡាករ​រូបនេះ​កំពុង​តែ​មាន​បញ្ហា​របួស​សាច់​ដៃជើង​ស្តាំ​របស់គេ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel New Asia