បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester United បាន​រិះគន់លើ​តំបន់​ការ​ពារ​របស់​ក្រុម ដោយ​ចាត់​ទុក​ថា ជា​រឿង «មិន​អាច​លើក​លែង​ឲ្យបាន» ខណៈដែល​ពួក​គេ​បាន​រង​បរា​ជ័យ​ដ៏​អា​ម៉ាស​ក្នុងលទ្ធ​ផល ២-១ នៅ​លើ​ទឹកដីក្រុម Basaksehir ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​ទីក្រុង Istanbul កាលពីថ្ងៃពុធ​។

Man United ដែល​កំពុង​តែ​ធ្លាក់​ចុះ​ទម្រង់​លេង​​នៅ​ក្នុង​ក្រប​ខ័ណ្ឌ Premier League បាន​ចាប់​ផ្តើម​ការ​ប្រកួត​ក្នុងនាម​ជាក្រុមមានក្តី​សង្ឃឹម​ខ្ពស់​ក្នុងការ​ឈ្នះ ក្រោយពី​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​រំភើប​លើក្រុម Paris Saint-Germain និ​ង​ផ្តួលក្រុម RB Leipzig ៥-០​។ ប៉ុន្តែ ការ​រង​បរា​ជ័យនៅ​ប្រទេស​តួក​គី ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល សម្រាប់​ក្រុម Basaksehir បាន​បង្កើន​សម្ពាធ​លើ​គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ ក្រោយពួក​គេ​បាន​បង្ហាញពី​ភាព​ទន់​ខ្សោយ​ក្នុង​តំបន់​ការ​ពារ​។

ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​​អឺ​រ៉ុប​៣សម័យ​កាលមួយ​នេះ មិនបាន​បង្ហាញពី​ទម្រង់​ការ​ពារ​ដ៏​រឹងមាំ​ឡើយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Demba Ba និង Edin Visca បាន​ជួយ​ឲ្យ​ក្រុមម្ចាស់​ផ្ទះ​​នាំមុខ ២-០ មុន​។ លោក Solskjaer បាន​ឲ្យដឹងថា៖ «ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ដូច​ដែល​អ្នក​ធ្វើ​នៅ​​អឺ​រ៉ុប​អ៊ី​ចឹង នៅ​ពេល​ដែល​អ្នក​ការ​ពារ​មិនបានល្អ​។ គ្រាប់បាល់​ទី​១គឺ​ថា យើង​លេង​បាល់​ខ្លី ហើយ​ភ្លេច​​ថា ពួក​គេនៅ​ចាំ​ខាង​លើ​។ នោះ​គឺ​ជា​រឿង​ដែលមិន​អាច​លើក​លែង​ឲ្យបាន​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia