បរទេស៖ Bruno Fernandes បានជម្រុញអោយមិត្តរួមក្រុមបិសាចក្រហម Manchester United ត្រូវតែខិតខំធ្វើយ៉ាងណាបង្ហាញទម្រង់លេងអោយបានល្អប្រសើរជាងមុនក្រោយចាញ់ Arsenal នៅទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យសប្តាហ៏មុននៅលីកកំពូល ពួកគេបានបន្តចាញ់ក្រុមតួគី Basaksehir នៅក្របខណ្ឌលីកកំពូលទ្វីប អឺរ៉ុបបន្តទៀតកាលពីថ្ងៃព្រហស្បត្ត៏នេះ។

Fernandes, Matic both 4/10 as Man United suffer shock defeat in Turkey

ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យមួយនេះបានរងការរិះគន់យ៉ាងខ្លាំងក្រោយបរាជ័យ២ប្រកួតជាប់ៗគ្នា ខណៈខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់បានក្រឿនរំលឹកថាក្លឹបអាចនឹងបន្តបរាជ័យមួយផ្សេងទៀតនៅពេលប្រកួតជាមួយក្រុម Everton នៅចុងសប្តាហ៍នេះ។​ Fernandes បានប្រាប់ MUTV ថា៖ រំលឹកទៅសប្តាហ៏កន្លងទៅយើងធ្វើបានល្អពេលជួប Newcastle, PSG និង Leipzig ព្រមទាំងស្មើជាមួយ Chelsea។ នៅ Premier League យើងមិនស្ថិតក្នុងចំណាត់ថ្នាក់ល្អទេ ដូច្នេះយើងត្រូវធ្វើឱ្យបានល្អជាងនេះ។

Bruno Fernandes speaks out on Manchester United players' confidence after latest defeat - Manchester Evening News

បច្ចុប្បន្ន Man Utd មាន៦ពិន្ទុស្ថិតនៅចំណាត់ថ្នាក់ទី១៥ និងមានគម្លាត៩ពិន្ទុតាមពីក្រោយក្រុមការពារតំណែងជើងឯក Liverpool តែមាន១ប្រកួតនៅក្នុងដៃគិតត្រឹមសប្តាហ៏ទី៧៕

 

ប្រភពព័ត៍មាន៖ Sportsmole