បរទេស៖ Dean Henderson បានវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ពីក្លឹប Sheffield United ដើម្បី ប្រជែងតំណែងទី១ពី David De Gea។ ប៉ុន្តែមិនទាន់បានសម្រេចគោលបំណងនិងធុញទ្រាន់អង្គុយជាកីឡាករបម្រុង អ្នកចាំទីអន្តរជាតិអង់គ្លេសរូបនេះបានសម្លឹងឃើញឪកាសចង់ចាកចេញពីក្លឹបនៅខែមករាក្នុងលក្ខណ្ឌខ្ចីជើង រឺទិញផ្តាច់ជាអចិន្ត្រៃយ៏តែម្តងដើម្បីស្រោចស្រង់អាជីពរបស់ខ្លួនឡើងវិញ។
ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា ក្លឹប២គឺនៅលីកកំពូលអង់គ្លេសគឺ Brighton និង Leeds United បានសម្តែងការចាប់អារម្មណ៍ចង់បានរូបគេទៅរួមក្រុមរៀងៗខ្លួន បើទោះបីជាពេលថ្មីៗនេះHenderson បានសម្រេចចុះកុងត្រាថ្មីជាមួយ Man United រហូតដល់ឆ្នាំ ២០២៥។
ទោះយ៉ាងណាប្រសិនជា Henderson និងសម្រេចចិត្តដោយមិនរួ្ញរាក្នុងការចាកចេញសាជាថ្មី ក្លឹបទាំងពីរខាងលើរីករាយស្វាគមន៏ ខណៈ Man Utd និងត្រូវសម្រេចចិត្តសាជាថ្មីផងដែរ៕
ប្រភពព័ត៍មាន៖ Besoccer