បរទេស៖ Neymar បាន​បង្កើត​ឲ្យ​មានការ​ចាប់​អារម្មណ៍មួយ នៅពេល​ដែល​រូប​គេ​បាន​បញ្ជាក់​ថា រូប​គេ​ចង់​លេងជា​ដៃគូ​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Lionel Messi ម្តង​ទៀត​នៅ​រដូវ​កាលក្រោយ​​។

តារាឆ្នើម​រូបនេះ បាន​លើក​ឡើង​បែប​នេះភ្លាម​ៗ ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម Paris St-Germain ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល ៣-១ លើក្រុម Manchester United ក្នុងការ​ប្រកួតក្រ​ប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ​។ Neymar បាន​ប្រាប់​ទូរ​ទស្សន៍ ESPN អំពី​អតីត​មិត្ត​រួមក្រុម​របស់​គេ​នៅក្លិប Barcelona ថា៖ «អ្វី​ដែល​ខ្ញុំ​ច់​បាន​បំផុត​គឺ​ការលេង​ជាមួយនឹង Messi ម្តង​ទៀត និងអាច​លេង​ទាំង​រីក​រាយ​ជាមួយនឹង​រូប​គេម្តង​ទៀតនៅលើទីលាន​»​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «រូប​គេ​​អាច​លេងនៅ​កន្លែង​របស់​ខ្ញុំ ខ្ញុំ​គ្មាន​បញ្ហា​ជាមួយនឹង​ករណី​នោះ​ឡើយ​។ ប៉ុន្តែ ខ្ញុំ​ចង់​លេង​ជា​ដៃគូ​ជាមួយនឹង​រូប​គេនៅ​ឆ្នាំក្រោយ​។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាននៅ​រដូវ​កាល​ក្រយោ​»​​។

ការលើក​ឡើង​បែបនេះ បាន​កើត​ឡើង ខណៈ​ដែល​លោក Carlos Tusquets ប្រធាន​ស្តី​ទី​របស់​ក្លិប Barcelona បាន​បញ្ជាក់​ថា ក្លិប​នេះ គួរ​តែ​បាន​លក់ Messi កាលពី​រដូវក្តៅ​មុន​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន Messi វ័យ​៣៣​ឆ្នាំ បាន​ប្រាប់​ក្លិប Barcelona កាល​ពី​មុន​ថា រូប​គេ​ចង់​ចាក​ចេញ​ ប៉ុន្តែ បាន​បញ្ជាក់​ថា លក្ខខណ្ឌ​ក្នុ​ងកិច្ច​សន្យារបស់​​គេ មានន័យ​ថា រូប​គេមិន​អាច​ធ្វើ​បែបន​នោះបាន​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ BBC