បរទេស៖ ការ​ប្រជែង​គ្នា​រវាង​ខ្សែ​ប្រយុទ្ធ Lionel Messi និង Lionel Messi បានកើត​​ឡើង​លើ​ទីលាន​​កីឡា​បាល់ទាត់ ដើម្បី​ស្វែង​រក​អ្នក​ដែល​ខ្លាំង​ជាង​អស់​រយៈ​ពេល​១​ទសវត្សរ៍​មក​ហើយ ហើយ​​តារាឆ្នើម​ទាំង​២ នឹង​​​ត្រូវ​ប្រជែង​គ្នា​​ជា​ម្តង​ទៀត នៅពេលដែល​ក្រុម Barcelona ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Juventus ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះ​។

កីឡាករ​ឆ្នើម​​ទាំង​២ ដែល​​ជា​ម្ចាស់​ពាន​បាល់​មាស Ballon d’Or នៅចន្លោះ​ឆ្នាំ​២០០៨ និង​២០១៧​នោះ ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏មុត​ស្រួច​សម្រាប់​ក្លិប​យក្ស​​អេ​ស្ប៉ាញ Barcelona និង Real Madrid នៅមុន​ពេល Ronaldo បាន​ចាក​ចេញ​ពី​ក្លិប Real ដើម្បី​ចូលរួម​ជាមួយនឹង​​ក្លិប Juventus ក្នុងឆ្នាំ​២០១៨​។ ក្រោយពី​​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​​​ផ្ទេរមកពីក្លិប Manchester United ក្នុង​ឆ្នាំ​២០០៩ ជំនួប El Clasico បាន​​ក្លាយ​ជា​ការ​ប្រជែង​គ្នា​​​​រវាង​រូប​គេ​ជាមួយនឹង​ប្រធាន​ក្លិប Barcelona គឺ Messi​។ ចាប់​តាំងពី​ Ronaldo ចាក​ចេញ ការ​ប្រកួត​ដែល​គេ​ហៅ​ថា El Clasico បាន​បាត់​បង់​កិត្យា​នុភាព​របស់​ខ្លួន​​មួយ​ចំនួន ដែល​នាំ​ឲ្យ​អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​ទូ​ទាំង​ពិភព​លោក​ស្រេកឃ្លាន​ក្នុងការមើល​​កីឡាករ​ទាំង​២​ប្រជែង​គ្នា​ម្តង​ទៀត​នៅលើ​ទីលាន​។

ក្តីសង្ឃឹម​ទាំង​​នោះ បាន​​ជួបការ​ខក​ចិត្ត ក្នុងការ​ប្រកួត​កាលពី​ជុំ​មុន​នៃពូល​នេះ ខណៈ​ដែល Ronaldo បាន​អវត្តមាន​ ក្នុង​ពេលក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ ២-០ ក្នុង​ទីក្រុង Turin ក្រោយពី​បាន​រង​វីរុស​កូវីដ-១៩​។ Messi បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ ហើយ​កីឡាករ​ទាំង​២​ត្រៀម​រួច​រាល់​ដើម្បី​ជួប​​គ្នា​ម្តង​ទៀត​នៅ​រាត្រីនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia