បរទេស៖ ប្រធានក្លិប Real Madrid គ្រោងកាត់បន្ថយប្រាក់ខែ ១០ ភាគរយបន្ថែមទៀតសម្រាប់កីឡាករខណៈដែលក្លឹបជើងឯក La Liga កំពុងព្យាយាមធ្វើយ៉ាងណាដើម្បីកុំអោយក្លឹបប្រឈមហានិភ័យ ខាតបង់បន្ថែមទៀតនៅពេលមានមេរោគកូវីត-១៩នៅបន្តឆ្លងរាលដាលមិនទាន់ធូរស្បើយនៅឡើយនោះ។ ប្រសិនជាមិនសម្រេចចិត្តធ្វើរឿងមួយនេះទេក្លឹបនឹងប្រឈមការខាតបង់រហូតដល់ទៅ ២៧៣ លានផោនគិតចាប់តាំងពីពេលផ្ទុះមេរោគរលាក ផ្លូវដង្ហើមមកដល់ពេលបច្ចុប្បន្ន។
គួររំលឹកផងដែរថាក្លឹបធ្លាប់បានព្រមព្រៀងធ្វើរឿងនេះជាមួយកីឡាករម្តងរួចមកហើយ កាលពីខែមេសានៅពេលដែលកីឡដ្ឋានត្រូវ បានលេងដោយបិទទ្វារមិនមានអ្នកចូលទស្សនា ខណៈ លីកកំពូលជាច្រើននៅទូទាំងពិភពលោកត្រូវបានផ្អាក។ទោះបីជាអ្នកគាំទ្រកំពុងត្រូវបានអនុញ្ញាតិវិលត្រឡប់មកកាន់លីកកំពូលអង់គ្លេស Premier League ប៉ុន្តែក្រុមនៅ La Liga នៅតែបន្តលេង ដោយបិទទ្វារកីឡាដ្ឋានដែលនាំឱ្យក្លឹបបន្តបាត់បង់ចំណូល បន្ថែមទៀតមុនពេលឆ្នាំថ្មីមកដល់។
ក្រុមលោក Zinedine Zidane នឹងចាប់ផ្តើមធ្វើបន្តយុទ្ធនាការប្រកួត នៅថ្ងៃពុធនេះនៅពេលដែលពួកគេត្រូវការឈ្នះដាច់ខាតជាមួយ ម្ចាស់ផ្ទះ Borussia Monchengladbach ដើម្បីបន្តទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League បន្តទៀត៕
ប្រភពព័ត៍មាន៖ Sportsmole