បរទេស៖ លោក Ole Gunnar Solskjaer បានឆ្លើយតបទៅកាន់លោក Mino Raiola ដែលជាភ្នាក់ងាររបស់កីឡាករ Paul Pogba បន្ទាប់ពីបុរសសញ្ជាតិអ៊ីតាលីរូបនេះកាលពីថ្ងៃច័ន្ទបានបង្ហើបប្រាប់សាជាថ្មីចុងក្រោយថាពេលវេលារបស់ខ្សែបម្រើកណ្តាលអន្តរជាតិបារាំងជាមួយក្លឹបឈានដល់ទីបញ្ចប់ហើយ។

មានសំនួរលើកឡើងថាតើពាក្យលើកឡើងរបស់លោក Raiola ធ្វើអោយមានផលប៉ះពាល់ដល់ការប្រកួតនៅកាលពីយប់ថ្ងៃពុធ។គ្រូបង្វឹកសញ្ជាតិន័រវេបានប្រាប់គេហទំព័រអ៊ីតាលីឈ្មោះ Tuttosport ក្រោយធ្លាក់ចេញពីក្របខណ្ឌ Champion League ថា៖ “ប្រហែលជារឿងចុងក្រោយដែលខ្ញុំចង់និយាយខ្ញុំមិនចង់ចំណាយកំលាំង លើរឿងនោះទេ”។

ព្រោះតែមិនមែន ជាលើកទីមួយដែល បុរសវ័យ៥៣ឆ្នាំ Raiolaវ័យ បាននិយាយអំពីបំណងប្រាថ្នារបស់ Pogba ក្នុងការចាកចេញខណៈគេហទំព័រ BT Sport ក៏បានដកស្រង់សម្តីគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះផងដែរថា៖ “អ្នកត្រូវសួរ Paul ថាតើគាត់សប្បាយចិត្តរឺអត់?។ គាត់ផ្តោតលើការខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីក្រុមនៅពេលគាត់នៅទីនេះគាត់ខិតខំហ្វឹកហាត់និងចូលលេងទោះបីការប្រកួតនេះ ខ្ញុំបានដាក់អោយគាត់លេងជាកីឡាករបម្រុក៏ដោយ ហើយឡូវនេះមិនមែនជាពេលវេលាដើម្បីពិភាក្សាអំពីការផ្ទេរគោលដៅឬការចូលនិងចេញពីក្លិបនោះទេ”៕
ប្រភពព័ត៍មាន៖ Goal
