បរទេស៖ វីរបុរស Man Utd គឺអតីតខ្សែការពារ Rio Ferdinand បានបញ្ចេញមតិលើកឡើងពីពត៌មាននៃការចាកចេញរបស់ Paul Pogba។ អនាគតរបស់ខ្សែបម្រើអន្តរជាតិបារាំងរូបនេះជាមួយម្ចាស់ជើងឯកអង់គ្លេស២០សម័យស្ថិតនៅក្នុងភាពមន្ទិលសង្ស័យខ្លាំង ជាមួយគ្នានេះដែរលោក Jamie Carragher អតីតខ្សែការពារ Liverpool បានលើកឡើងពីពាក្យសម្តីស្រដៀងនិង លោក Mino Raiola ដែលជាភ្នាក់ងារ Pogba កាលពីដើមសប្តាហ៏ នេះបាននិយាយថាពេលវេលារបស់កូនក្រុមលោកនៅOld Trafford ឈានដល់ទីបញ្ចប់ហើយ។

កីឡាករដែលបានជួយ Man Utd លើកពានទ្វីបអឺរ៉ុប ឆ្នាំ ២០០៨ Ferdinand បានប្រាប់គេហទំព័រ BT Sport ថា៖ “ក្លឹបបានផ្តល់ឪកាស និងទំនុកចិត្តដល់គាត់ច្រើនគួរសមហើយ រូបគេក៏បង្ហាញទម្រង់លេងបានល្អជាការតបស្នងវិញដូចដែលបានធ្វើនៅ Juventus និងក្រុមជម្រើសជាតិបារាំងដែរ។ ដូច្នេះយើងនឹងដឹងប្រាកដថាតើវានឹងកើតឡើងនៅខែមករា រឺនៅខែមិថុនាខាងមុខនេះ ប្រសិនជារូបគេមានបំណងចាកចេញមែនគួរអោយគាត់ទៅទៅ”។

យ៉ាងណាមិញ Pogba ហាក់បាត់បង់តំណែងសំខាន់ក្នុងក្រុម ខណៈចូលលេងបាន១៣ប្រកួតនៅរដូវកាលនេះ សម្រាប់លោក Solskjaer តែបង្ហាញខ្លួន៦ លើក ប៉ុណ្ណោះសម្រាប់ជម្រើស១១នាក់ដំបូង រួមទាំងបរាជ័យក្របខណ្ឌ Champions League ទល់នឹង RB Leipzig បើទោះបីជាPogbaតែតបាន១គ្រាប់វាយបកយ៉ាងណាក្តី៕
ប្រភពព័ត៍មាន៖ Besoccer
