បរទេស៖ ខ្សែប្រយុទ្ធ Karim Benzema បានជួយឲ្យក្រុម Real Madrid ឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ស្របពេលដែលគូប្រជែងក្នុងទីក្រុងម៉ាឌ្រីដរបស់ពួកគេគឺ Atletico ក៏បានឈានទៅវគ្គបន្តផងដែរ។
Real គឺជាក្លិបដ៏ជោគជ័យបំផុតក្នុងក្របខ័ណ្ឌអឺរ៉ុប តាមរយៈការលើកពាន European Cup ចំនួន១៣លើក ប៉ុន្តែ ពួកគេចាំបាច់ត្រូវតែផ្តួលក្រុម beat Borussia Moenchengladbach ក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេឆ្លងផុតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាលើកទី២៤។ Benzema បានក្លាយជាវីរបុរសរបស់ពួកគេ ដើម្បីបន្ធូរបន្ថយសម្ពាធចេញពីលោកគ្រូបង្វឹក Zinedine Zidane តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងល្អនៅតង់ទី១ ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Alfredo di Stefano។ Benzema ដែលបានលេងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ៤លើក ជាមួយនឹងក្រុម Real ក្នុងរដូវកាល៧លើកចុងក្រោយនោះ បានដាស់តឿនថា៖ «ការប្រកួតនីមួយៗគឺជាវគ្គផ្តាច់ព្រ័ត្រ ហើយខ្ញុំគិតថា ប្រសិនបើយើងតែងតែលេងឲ្យបានដូចថ្ងៃនេះ គ្មានក្រុមណាអាចផ្តល់ការឈឺចាប់ឲ្យយើងបានឡើយ»។
ស្របពេលជាមួយគ្នានេះ ក្រុម Atletico បានផ្តួលក្រុម Red Bull Salzburg ក្នុងប្រទេសអូទ្រីស ក្នុងលទ្ធផល ២-០ ដើម្បីឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល A បន្ទាប់ពីក្រុម Bayern Munich៕
ប្រភពព័ត៌មាន៖ Channel News Asia