បរទេស៖ ក្រោយពីបានជួបលទ្ធផលយ៉ាងល្អជាបន្តបន្ទាប់នីដើមរដូវកាលនេះ បើគិតចាប់តាំងពីពួកគេបានឈ្នះពានក្របខ័ណ្ឌ La Liga ជាលើកចុងក្រោយ ក្រុម Atletico Madrid អាចមានឱកាសបង្ហាញពីកម្រិតខ្លាំង និងភាពមុតស្រួចរបស់ខ្លួននៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Real Madrid នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ការដណ្តើមបានជ័យជម្នះនឹងជួយឲ្យក្រុមឈរលេខ១ Atletico នាំមុខ៩ពិន្ទុដាច់លើក្រុមឈរលេខ៤ Real Madrid ដែលនៅសល់១ប្រកួតក្នុងដៃ និងបង្ហាញសារឲ្យឃើញយ៉ាងច្បាស់ថា ពួកគេកំពុងតែស្រេកឃ្លានពាន ក្រោយពីមិនធ្លាប់បានឈ្នះពានសោះ បើគិតចាប់តាំងបានដណ្តើមបានពីមាត់ក្រុម Real Madrid និង Barcelona ក្នុងឆ្នាំ២០១៤។ បើទោះបីរងនូវសម្ពាធតាមរយៈការឃើញគូប្រជែងក្នុងទីក្រុងតែមួយរបស់ពួកគេ បានឈ្នះពានជាច្រើនក៏ដោយ ក្រុម Atletico មានចំណុចខ្លាំងជាងក្រុម Real ជាច្រើននៅពេលនេះ។
ពួកគេជាក្រុមមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌ La Liga នៅរដូវាកលនេះ និងបានរកគ្រាប់បាល់ច្រើនជាក្រុមណាៗទាំងអស់ក្នុង១ប្រកួត និងរបូតគ្រាប់បាល់ត្រឹមតែ២លើកគត់ ក្នុងចំណោមការប្រកួត១០លើក។ Atletico ក៏បានកសាងកេរិ៍្តឈ្មោះក្នុងនាមជាក្រុមដែលផ្តោតតែលើតំបន់ការពារផងដែរ ហើយបច្ចុប្បន្ន ពួកគេក៏មុតស្រួចក្នុងតំបន់ប្រយុទ្ធផងដែរ ក្រោមជំនួយដ៏ធំពីខ្សែប្រយទ្ធដ៏មុតស្រួច Joao Felix, Luis Suarez រួមទាំង Marcos Llorente និង Yannick Carrasco៕
ប្រភពព័ត៌មាន៖ Channel News Asia