បរទេស៖  លោក Zinedine Zidane បានបញ្ចេញយោបល់យល់ឃើញថាក្លឹប Atletico Madrid ជាគូប្រជែងគួរ​អោយ​ចាប់អារម្មណ៏ ក្នុង​ការ​ដណ្តើមពានក្របខណ្ឌ La Liga នៅរដូវកាលនេះខណៈពួកគេត្រៀមជួបប្រកួត​គ្នានៅ​ទឹកដី Santiago Bernabeu នៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ។

A complete history of the Madrid derby - Managing Madrid

ក្លឹបមានមូលដ្ឋានរួមទីក្រុង At Madrid ចាប់ផ្តើមរដូវកាលថ្មីនេះយ៉ាងល្អ ដោយរក​បាន ២៦ ពិន្ទុពីការប្រកួត ១០ លើកដើម្បីឈរនៅលើកំពូលតារាងនិងបង្កើនគម្លាតដល់ទៅ ៦ ពិន្ទុដាច់ពី​លើ​ក្រុម​ការពារតំណែងជើងឯក Real Madrid ដែលបច្ចុប្បន្នឈរនៅលេខរៀងទី ៤ តែមានការប្រកួតមួយនៅក្នុងដៃ និងមានគម្លាត១២ ពិន្ទុលើ​ក្រុមលេខ ៩ Barcelona។

Zidane happy as Real Madrid close in on La Liga - Xinhua | English.news.cn

គួររំលឹកផងដែរថាក្រុមលោក Diego Simeone នៅមិនទាន់ស្គាល់ចាញ់ក្នុងលីកគិតចាប់តាំងពីខែកុម្ភៈមកម្ល៉េះ។
ខណៈ At Madrid បានលើកពាន La Liga ចុងក្រោយនៅរដូវកាល ២០១៣-២០១៤ ។សម្រាប់ការប្រកួត ៧លើកចុងក្រោយរបស់ At Madrid គឺមិនដែលចាញ់ និង ស្មើ ខណៈ Real Madrid បានចាញ់ ២ ក្នុងចំណោម ៤ លើកចុងក្រោយរបស់ពួកគេរួមទាំងបរាជ័យ២ទល់និង១លើក្រុម Alaves នៅចុងខែវិច្ឆិកានេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole