បរទេស៖ គ្រាប់បាល់២គ្រាប់របស់ Everton បានស៊ុតបាល់បញ្ចូលទីនៅក្នុងពាក់កណ្តាលតង់ទី១នាទីទី២១ របស់កីឡាក​រ​Richarlison និង ពាក់កណ្តាលតង់ទី២នាទីទី៧២របស់កីឡាករ Holgate បាននាំអោយ ក្រុមលោក Carlo Ancelloti ផ្តួលក្រុមម្ចាស់ផ្ទះ Leicester ២ទល់និងសូន្យ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏​ទី១៣កាលពីយប់ថ្ងៃពុធ។

Leicester City 0-2 Everton: Richarlison and Holgate give Toffees the win - BBC Sport

ជ័យជំនះនេះជាក្តីសង្ឃឹមសម្រាប់ក្រុមរហស្សនាមស្ករគ្រាប់ ដែលអាចអោយពួកគេមានឪកាស ឡើងវិញដើម្បី ប្រជែងកៅអីលេងនៅក្របខណ្ឌ Champion  League ក្រោយវិលទៅកាន់ចំណាត់ថ្នាក់កំពូលទាំង ៥ នៃក្រប​ខ័ណ្ឌ Premier League ។

Everton at Leicester City: Live | Blues with gritty 2-0 win - Royal Blue Mersey

ទោះបីជាទទួលជ័យជំនះ ប៉ុន្តែ Everton កំពុងឈរនៅពីក្រោយក្រុមលេខ ៤ Leicester ក្រោយទទួលជ័យ​ជំនះ២ប្រកួតចុងក្រោយ ដោយគ្មានវត្តមានកីឡាករឆ្នើម James Rodriguez ដោយសារតែរបួសកំភួនជើង៕

ប្រភពព័ត៍មាន៖ BBC