បរទេស៖ កីឡាករ Edinson Cavani ត្រូវបានសមាគមបាល់ទាត់អង់គ្លេសអេសអេហ្វ (FA) ចោទប្រកាន់ពីបទសរសេរមតិប្រមាថមើលងាយនៅលើបណ្តាញសង្គម Instagram តែរូបគេបានលុបចោលវិញក្រោយរងមតិរិះគន់រួចមក។
ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Man United រូបនេះបាន ប្តូរចូលក្នុងនាមកីឡាករបម្រុង ហើយរកបានគ្រាប់បាល់២គ្រាប់ជួយអោយMan.Utd វាយបកផ្តួលក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៣ទល់២ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។ ក្រោយបញ្ចប់ការប្រកួត Cavani បានឆ្លើយតបទៅមិត្តភក្តិនៅលើបណ្តាញ សង្គម Instagram ជាភាសាអេស្បាញថា៖ “Gracias negrito ដែលប្រែថា អរគុណខ្មៅតូច”។
Cavani ត្រូវបានសហព័ន្ធបាល់ទាត់ FA ធ្វើការចោទប្រកាន់លើករណីនេះដោយសំអាងលើច្បាប់ FA ចំនុច E និងមានសិទ្ធិប្តឹងឧទ្ធរដល់ថ្ងៃច័ន្ទទី ៤ ខែមករាឆ្នាំ ២០២១ ហើយការប្រព្រឹត្តិនេះធ្វើឡើងកាលពី ថ្ងៃព្រហស្បតិ៍ទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២០កន្លងទៅនេះ។ FA បន្តថា៖ “ការព្រឹត្តនេះគៅជារឿង ជេរប្រមាថនិង រំលោភបំពាននាំអោយមានការរើសអើង។កីឡាករអន្តរជាតិ អ៊ុយរូហ្គាយវ័យ៣៣ឆ្នាំរូបនេះក៏ប្រឈមនិងបម្រាម៣ប្រកួតផងដែរប្រសិនជាការចោត ប្រកាន់នេះត្រូវបានទទួលស្គាល់ជាផ្លូវការណ៏មែននោះ”៕