បរទេស៖ ក្រុមបិសាចក្រហម Man Utd ត្រៀមចងចិត្តកីឡាករ Marcus Rashford ដោយការផ្តល់កិច្ចសន្យាថ្មី ដែលរកចំណូលបានដល់ទៅ៣០មឺនផោនក្នុងមួយសប្តាហ៏។ មានន័យថា លោក Woodward ប្រធានផ្នែកទីផ្សារទិញដូរកីឡាករនិងត្រៀមចរចារជាមួយតំណាងរបស់ Rashford នៅក្នុងរយៈពេល២ខែចុងក្រោយនេះដោយបន្ថែមនូវជូនកុងត្រាមានរយៈពេល ៥ ឆ្នាំមុនធ្វើយ៉ាងណាអោយដំណើរការនេះជៅកជ័យមុនពេលព្រឹត្តការណ៏ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនិងចាប់ផ្តើមប្រកួតនៅឆ្នាំក្រោយ។

គួរបញ្ជាក់ថាកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសុពលភាពដល់ឆ្នាំ ២០២៣ និងមានជម្រើសបន្ត ១២ ខែទៀត។ប៉ុន្តែជាមួយទម្រង់លេងកាន់តែវិវឌ្ឍពីមួយប្រកួតទៅមួយប្រកួតទៀតការរីកចម្រើនយ៉ាងឆាប់រហ័សធ្វើអោយ Man United មានបំណងអោយ Rashford បន្តលេងនៅទឹកដី Old Trafford ជាច្រើនឆ្នាំបន្តទៀត។

រដូវកាលថ្មីនេះ Rashford រកបានគ្រាប់បាល់បញ្ចូលទី ១២ គ្រាប់សម្រាប់ Man Utd ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូល ៗ នៅអឺរ៉ុបរួមមាន Real Madrid, Barcelona និង Paris St Germain ក្រោយបង្ហាញខ្លួនឈុតធំជាលើកដំបូង នៅឆ្នាំ ២០១៦ ក្នុងនាមកីឡាករមិនសូវមានគេស្គាល់ ដោយស្ថិតក្នុងវ័យ ១៨ ឆ្នាំកំលុងពេលលោក Louis van Gaal នៅជាគ្រូបង្វឹក៕
ប្រភពព័ត៍មាន៖ DailyStar
