បរទេស៖ អតីតមិត្តរួមក្រុមជម្រើសជាតិ អេហ្ស៊ីប និងជាមិត្តជិតស្និតរបស់ Mohamed Salah កីឡាករ Mohamed Aboutrika បាននិយាយថា Salah ត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពី Liverpool។
Aboutrika បានប្រាប់ beIN Sports ថា៖ “ខ្ញុំបានតេទៅ Salah ដើម្បីសាកសួរអំពីស្ថានភាពរបស់គេនៅ Liverpool ហើយរូបគេពិតជាមានការអន់ជិតពិតមែន ប៉ុន្តែទោះបីជាយ៉ាងវាមិនបានធ្វើអោយប៉ះពាល់ដល់ទម្រង់លេងរបស់គេនៅលើទីលានទេ។ គាត់បានប្រាប់ខ្ញុំអំពីមូលហេតុដែលធ្វើអោយគាត់មិនសប្បាយនឹងនៅទីនោះ ប៉ុន្តែខ្ញុំមិនអាចនិយាយជាសាធារណៈបានទេ”។
Aboutrika បានបន្តថា “ប្រសិនបើ Salah លេងអោយ Real Madrid រឺក៏ FC Barcelona ហើយបង្ហាញទម្រង់លេងបានល្អដូចពេលបច្ចុប្បន្ននេះ ច្បាស់ណាស់ថារូបគេនឹងមានឱកាសឈ្នះ Ballon d’Or ហើយការសែតនៅអេស្ប៉ាញនឹងផ្តោតតែលើរូបគេជាមិនខាន។ បើតាមគំនិតខ្ញុំ, ខ្ញុំគិតថា Liverpool មានបំណងលក់រូបគេក៏ដោយសារបញ្ហាសេដ្ឋកិច្ចផងដែល”៕
ប្រភពព័ត៍មាន៖ OneFootball