បរទេស៖ ក្លឹបបិសាចក្រហម Manchester United អាចនឹងត្រូវអវត្តមានខ្សែការពារឆ្នើម Luke Shaw និងខ្សែបម្រើ Scott Mctominay នាពេលប៉ះ Everton នាថ្ងៃយប់ថ្ងៃពុធនេះ បន្ទាប់ពីពួកគេបានជួយ Man Utd យកឈ្នះលើក្រុម Leeds United ក្នុងលទ្ធផល៦ទល់នឹង២កាលពីថ្ងៃអាទិត្យ។

ខ្សែបម្រើឆ្នើម Scott Mctominay បង្ហាញទម្រង់បានដ៏អស្ចារ្យកាលពីពេលប៉ះ Leeds United ជាពិសេសរូបគេអាចបំបែកកំណងត្រាថ្មីក្នុងប្រវត្តិសាស្ត្រ Premier League ដោយក្លាយជាកីឡាករតែម្នាក់គត់ដែលអាចរកបាន២គ្រាប់ត្រឹមតែ៣នាទីដើមការប្រកួត ប៉ុន្តែរូបគេក៏ត្រូវបានប្តូរចេញនៅចុងម៉ោងវគ្គទី២ទីដោយសារតែមានបញ្ហាភ្លៅ យ៉ាងណាមិញរបួសរបស់គេទំនងជាមិនធ្ងន់ធ្ងរទេ តែទោះបីជាយ៉ាងណាក៏ដោយរូបគេអាចនឹងមិនមានវត្តមានក្នុងជំនួបពេលប៉ះ Everton។

ខ្សែការពារឆ្វេង Luke Shaw ក៏ចូលរួមចំណែកបានច្រើនដែលក្នុងការប្រកួតទល់នឹង Leeds United ប៉ុន្តែរូបគេត្រូវបានប្តូរចេញនៅពាក់កណ្តាល់វគ្គទី២ ដោយលោក Ole Gunnar Solskjaer បានបញ្ចាក់ថារូបគេមានបញ្ហាសុខភាពមិនអាចបន្តការប្រកួតបាន ប៉ុន្តែរូបគេអាចនឹងជាវិញទាន់ក្នុងជំនួបពេលប៉ះ Everton ក្នុងពានរង្វាន់ Carabao Cup វគ្គ៦ក្រុមចុងក្រោយ៕
ប្រភពព័ត៍មាន៖ Sportsmole
